អាវ​មហាក្សត្រ​ប្រទាន​របស់ Messi ត្រូវ​បាន​តំណាងរាស្ត្រ​អូ​ម៉​ង់ ស្នើ​ទិញ​​ក្នុងតម្លៃ​ខ្ពស់

(កាតា)- Ahmed Al Barwani ស្នើ​ទិញ​អាវធំ​ពណ៌​ខ្មៅ​ដែល Lionel Messi ទទួលបាន​ពី​ព្រះមហាក្សត្រ​កាតា នៅក្នុង​ពិធី​ឡើង​ទទួល​ពានរង្វាន់​ជើងឯក World Cup 2022។

«ពី រាជាណាចក្រ​អូ​ម៉​ង់ ខ្ញុំ​សូម​អបអរ​អស់លោក​ដែល​បាន​ក្លាយជា​ម្ចាស់​ជើងឯក World Cup 2022។ អាវ bisht អារ៉ាប់ គឺជា​និមិត្តរូប​របស់​ស្មារតី​ក្លាហាន និង​ប្រាជ្ញា។ ខ្ញុំ​នឹង​ជូន​អ្នក 1 លាន​ដុល្លារ​អាម៉េរិក ដើម្បី​ប្ដូរ​យក​វា» Al Barwani ដែលជា​មេធាវី និង​ជា​សមាជិកសភា​របស់ ប្រទេស​អូ​ម៉​ង់ ដាក់សំណើ​តាមរយៈ​សារ​លើ Twitter កាលពី​ថ្ងៃទី 23 ធ្នូ 2022។

ក្នុង​ពិធី​ឡើង​ទទួល​ពានរង្វាន់ World Cup 2022 កាលពី​ថ្ងៃទី 18 ធ្នូ មហាក្សត្រ​កាតា បាន​ប្រទាន​អាវ bisht ពណ៌​ខ្មៅ​ដល់​កីឡាករ Messi របស់ អាហ្សង់ទីន។

យោងតាម Sun អាវ bisht គឺជា​អាវ​ប្រពៃណី​សម្រាប់​បុរស​នៅក្នុង​ពិភព​អារ៉ាប់ ដែល​តែង​ត្រូវបាន​ប្រើប្រាស់​ដោយ​ឥស្សរជន​ជាន់ខ្ពស់។ វា​ក៏​ត្រូវបាន​វាយតម្លៃថា​ជាស​ញ្ញា​នៃ​ការគោរព និង​ការផ្ដល់​តម្លៃ​ខ្ពស់។

តំណាងរាស្ត្រ Al Barwani បង្ហើប​អំពី​គម្រោង​ប្រើប្រាស់ បើសិន​ទិញ​បាន​អាវ​នេះ​ពី Messi ថា «វា​នឹង​ត្រូវបាន​ដាក់តាំង​បង្ហាញ​ដើម្បី​រម្លឹក​ពី​ទិដ្ឋភាព​ដ៏​គួរ​ឱ្យមាន​មោទកភាព​នោះ ជួយ​ឱ្យ​យើង​នឹកឃើញ ក៏ដូចជា​រម្លឹក​យើង​ថា យើង​អាច​ធ្វើបាន​គ្រប់យ៉ាង»។

សារព័ត៌មាន Sun បានឱ្យដឹងថា អាវ bisht ដូច​របស់ Messi មានតម្លៃ​ប្រហែល 2,000 ដុល្លារ​អាម៉េរិក។ ក្នុង​វគ្គ​ផ្គា​ច់​ព្រ័ត្រ កាតា បាន​ត្រៀម​អាវ bisht ចំនួន 2 សម្រាប់ Messi និង​អ្នក​ចាំទី​​របស់ បារាំង Hugo Lloris ក្នុងករណី បារាំង ដណ្ដើមបាន​ជើងឯក។ អ្នក​ដែល​កាត់​ដែរ​អាវ bisht ​នេះ​គឺ Muhammad Abdullah Al-Salem៕

ទម្រង់​នៃ​អាវ​ bists
Advertisement