(AFF Cup 2022) – ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី និង​ កម្ពុជា ចាប់​ផ្ដើម​ហើយ

ឥណ្ឌូណេស៊ី ប្រាកដជា​ត្រូវ​ជួប​ការលំបាក​នៅពេល​ប៉ះ​ក្រុម​របស់ កម្ពុជា នៅក្នុង​ជុំ​ដំបូង​របស់​ពួកគេ​នៅ AFF Cup 2022 ដែល​គ្រាប់​បាល់​ចាប់ផ្ដើម​រមៀល​នៅវេលា​ម៉ោង 16 និង 30 នាទី​ថ្ងៃទី 23 ធ្នូ 2022។

«កម្ពុជា ហ៊ាន​លេង​បាល់ គ្រប់គ្រង​បាល់ បញ្ជូន​បាល់​បានល្អ។ ខ្ញុំ​គិតថា ពួកគេ​កំពុង​រីកចម្រើន​យ៉ាង​លឿន និង​មាន​សមត្ថភាព​បង្ក​ការភ្ញាក់ផ្អើល» នេះ​គឺ​សម្ដី​របស់​ខ្សែការពារ Witan Sulaeman និយាយ​នៅលើ Youtube របស់ PSSI នៅ​មុន​ការ​ប្រកួត​នា​ថ្ងៃនេះ។

ម៉ោង 16 និង 30 នាទី​ថ្ងៃទី 23 ធ្នូ 2022 ការប្រកួត​បាន​ចាប់​ផ្ដើម ក្នុងនោះ កម្ពុជា ក្នុង​ឈុត​ពណ៌​ស ចំណែក​ ឥណ្ឌូណេស៊ី ក្នុងឈុត​ពណ៌​​ក្រហម។

សំណាញ់​ទីរបស់ កម្ពុជា ត្រូវ​រង​ការ​វាយ​លុក​យ៉ាង​រហ័ស​ ប៉ុន្តែ អាជ្ញាកណ្ដាល​ មិន​ទទួល​ស្គាល់​គ្រាប់​បាល់​ឈ្នះ​របស់ ឥណ្ឌូណេស៊ី។

នាទីទី 7 ឥណ្ឌូណេស៊ី រក​បាន​ 1 គ្រាប់​ទៅ​ហើយ! ខ្សែ​ប្រយុទ្ធ Egy ទទួលបាន​ពី Arhan មុន​ពេល​យក​ឈ្នះ Soksela។

នាទី​ទី 16 កម្ពុជា រក​បាន​គ្រាប់​បាល់​ស្មើ​ 1-1 ដោយការ​តែត​របស់ Krya ក្នុង​គ្រា​អ្នកចាំទី Nadeo របស់ ឥណ្ឌូណេស៊ី។

ឥណ្ឌូណេស៊ី បន្ត​វាយ​លុក​ ប៉ុន្តែ កម្ពុជា ហាក់​មិន​បាន​ជ្រួលជ្រើម​តាម​សភាព​ការណ៍​។

នាទីទី 28 Klok របស់ ឥណ្ឌូណេស៊ី ទាត់​បាល់​ពិន័យ​ជ្រុង​ ប៉ុន្តែ មិន​បង្កគ្រោះ​ថ្នាក់​ដល់​ កម្ពុជា។

ប្រហែលនាទីទី 35 ឥណ្ឌូណេស៊ី រក​បាន​ 1 គ្រាប់​ទៀត និង​នាំមុខ​កម្ពុជា 2-1។

ចប់តង់ទីមួយក្នុង​លទ្ធផល ឥណ្ឌណេស៊ី​នាំ​មុខ​កម្ពុជា 2-1។

ចប់ការប្រកួត ឥណ្ឌូណេស៊ី ឈ្នះ​ កម្ពុជា 2-1 ។

Advertisement