(World Cup 2022)- ទិដ្ឋភាព​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​របស់​ភរិយា Messi ពេល​អាហ្សង់ទីន​ដណ្ដើម​បាន​ពាន​

តារា​ម៉ូ​ដែល Antonela Roccuzzo ភរិយា​របស់​កំពូល​តា​រា​បាល់ទាត់​អា​ហ្ស​ង់​ទីន Lionel Messi ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​រំជួលចិត្ត​នៅពេល​នាង​សប្បាយចិត្តរ​ហួត​ដល់​យំ​នៅ​ពីមុខ​ស្វាមី បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​របស់ អា​ហ្ស​ង់​ទីន បាន​យកឈ្នះ​លើ​ក្រុម​របស់​បារាំង​នៅ World Cup 2022។

កាលពី​យប់​ថ្ងៃទី 18 ធ្នូ នៅពេល ក្រុម​អា​ហ្ស​ង់​ទីន បាន​យកឈ្នះ​លើ បារាំង ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022 នៅ ប្រទេស​កាតា Antonela Roccuzzo បាន​បង្ហោះ​រូបថត​នៅក្បែរ​ស្វាមី និងកូនៗថា «អរគុណ​បង​ដែល​បានឱ្យ​អូន​ដឹងថា អ្វី​ទៅ​ជា​ការមិន​ចុះចាញ់ អ្វី​ទៅ​ជា​ការប្រយុទ្ធ​ដល់ទី​បញ្ចប់»។

រូបថត​នានា​ដែល​បង្ហាញ​ពី​សកម្មភាព Antonela Roccuzzo នៅក្បែរ​ស្វាមី ​ទាក់ទាញ​បាន​រាប់​លាន​​មតិ​នៅលើ​បណ្ដាញ​សង្គម និង​វេទិកា​នានា។ មនុស្ស​ជាច្រើន​បានឱ្យដឹងថា ពួកគេ​រំជួលចិត្ត និង​កក់ក្ដៅ​ជាខ្លាំង​ព្រោះតែ​រឿង​រ៉ាវ​ស្នេហា​របស់​តារា​ម៉ូ​ដែល និង​កំពូល​តារាបាល់ទាត់​រូបនេះ។

Antonela Roccuzzo និងកូនៗតែងមាន​វត្តមាន​នៅលើ​កៅអី​ទស្សនិកជន​នៅពេល Messi ចូល​ប្រកួត​នៅ World Cup។ ទំព័រ TN បាន​ផ្សាយ​ថា តារា​ម៉ូ​ដែល​រូបនេះ​ទាក់ទាញ​បាន​ចំណាប់អារម្មណ៍​ច្រើន​ពេលទៅដល់ រាជធានី​ដូ​ហា ប្រទេស​កាតា។ អ្នកស្រី​តែងមាន​គេ​សុំ​ថតរូប​ជាមួយ​នៅពេល​ចូលទៅក្នុង​ហាង ឬ​ដើរលេង​ក្នុង​ក្រុង។ អ្នក​ម្ដាយកូន 3 រូបនេះ​ក៏​ទទួលបាន​ការសរសេរ​ថា រួសរាយ ស្លៀកពាក់​ទាន់សម័យ និង​ពេញ​ដោយ​ថាមពល៕

Advertisement