បឹងកេត ប៉ះម្ចាស់ផ្ទះ Global FCហ្វីលីពីន ថ្ងៃស្អែកនេះ ដើម្បីបង្គ្រប់កិច្ចពាន AFC Cup

នេះគឺជាការប្រកួតបញ្ចប់ពូលF នៃពានលំដាប់ទី២ ប្រចាំទ្វីបអាស៊ីខាងលើ ខណៈក្រុ មបឹងកេត បានជ្រុះចេញពីពាននេះទៅហើយ។ ខណៈដែល ព្រឹកមិញនេះ ក្លឹបបាល់ទាត់ របស់បឹងកេត អែហ្វស៊ី បានធ្វើដំណើរទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ ដើម្បីប្រកួតបង្គ្រប់កិច្ច ជាមួយនឹងម្ចាស់ផ្ទះ នាថ្ងៃស្អែកទី ៣ ខែឧសភា នេះ។

បឹងកេត

ឆ្លងកាត់ ៥ប្រកួតឈ្នះ១ ស្មើ១ និងចាញ់៣ មាន ៤ពិន្ទុឈរលេខរៀងទី៣ ។ រីឯកាលពីជួបគ្នាជើងទី១ ក្រុម Global បានយកឈ្នះម្ចាស់ផ្ទះបឹងកេត ២-០ ឯណោះ ។

ក្រុមកំពុងឈរកំពូលតារាងពិន្ទុ Global ក៏ទំនងជាមិនទុកមុខឲ្យក្រុមបឹងកេតដែរ ដោយសារក្រុមតំណាងប្រទេសហ្វីលីពីននេះ កំពុងត្រូវការ ៣ពិន្ទុបន្ថែម ដើម្បីគេចផុតពីការដណ្ដើមកៅអីពាន AFC Cup 2017 វគ្គបន្ដស្វ័យប្រវត្តិពីក្រុម Johor Darul Ta’zam របស់ម៉ាឡេស៊ី ដែលកំពុងមានពិន្ទុប្រកៀប្រកិតគ្នាបច្ចុប្បន្ន ក្នុងនោះក្រុម Global មាន ១២ពិន្ទុ និងក្រុម Johor មាន ១០ពិន្ទុ តែនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ។

Global FC

គួបញ្ជាក់ផងដែរថា៖ មុននឹងចេញទៅប្រកួតបង្គ្រប់កិច្ចនេះដែរ ក្រុមបឹងកេត បានធ្វើការប្រកួត ដណ្ដើមយកពិន្ទុ ជាមួយនឹងភ្នំពេញក្រោន កាលពីថ្ងៃសៅរកន្លងទៅនេះ ក្នុងពានរង្វាន់ លីកកំពូលកម្ពុជា ដោយបឹងកេត បានចាញ់យ៉ាងស្ពឺកមុខ ក្នុងលទ្ធផល ៤-០៕

Advertisement