អាល្លឺម៉ង់ ខិត​កាន់តែ​កៀក​ទៅ World Cup ខណៈ​អង់គ្លេស​ឈ្នះ​ម៉ា​ល់ត៍

ខ្សែការពារ Mats Hummels បាន​ជួយ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 កាលពី​ថ្ងៃ​សុក្រ តាមរយៈ​ការរក​គ្រាប់​បាល់​ឈ្នះ​នៅពេល​ចុង​ម៉ោង​ក្នុងការ​ប្រកួត​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក ស្រប​ពេលដែល​ខ្សែប្រយុទ្ធ Harry Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស យកឈ្នះ​លើ​ក្រុម​ម៉ា​ល់ត៍ ក្នុង​លទ្ធផល 4-។

ខ្សែប្រយុទ្ធ Timo Werner របស់​ក្លិប RB Leipzig បា​នរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី ក្រោយពី​លេង​បានត្រឹមតែ​រយៈពេល4នាទី​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក អាល្លឺម៉ង់ ក្នុង​ទីក្រុង Prague ប៉ុន្តែ គ្រាប់​បាល់​តាម​ស្មើ​របស់​កីឡាករ Vladimir Darida បានផ្តល់​ការជឿជាក់​ឡើងវិញ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ។ ក្រុម​របស់លោក Joachim Loew បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី7ពី​ការប្រកួត​ទាំង7លើក​ក្នុង​ពូ​ល C ខណៈដែល Hummels បានតែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយពី​ការទា​ត់បាល់​ឆ្លង​ពី​សំណាក់ Toni Kroos នៅ​នាទី​ទី88 ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 2-1 និង​ធ្វើ​ឲ្យ​ក្រុម​អាល្លឺម៉ង់​ត្រូវការ​ត្រឹមតែ4ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត3លើកចុងក្រោយ​របស់​ពួកគេ។

លោក Loew បាន​ឲ្យ​ដឹងថា៖ «យើង​មិនអាច​រីករាយ​ជាមួយនឹង​កម្រិត​ដែល​យើង​បាន​លេង​នេះឡើយ។ យើង​ត្រូវការ​សំណាង​ជាច្រើន​នៅថ្ងៃនេះ ហើយ​ប្រសិនបើ Mat មិនបាន​គ្រាប់​បាល់​បញ្ចូល​ទី​តាមរយៈ​ការ​តែ​តបាល់​ដ៏​អស្ចារ្យ​ទេនោះ យើង​ច្បាស់​ជា​ទទួលបាន​លទ្ធផល​ស្មើ​មិន​ខាន»។ ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ នឹង​ឈ្នះ​កៅអី​ទៅកាន់​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ន្ទ​ខាងមុខនេះ ប្រសិនបើ​ពួកគេ​ផ្តួល​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស ក្នុងផ្ទះ​ខ្លួនឯង និង​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង មិនអាច​យកឈ្នះ​ពេល​ជួប​ក្រុម​ជម្រើសជាតិ​ឆែក នៅ​ទីក្រុង Belfast៕

ប្រភពពី៖ Sport24

Advertisement