Georginio ក្រឡាស់​ពី Barcelona ទៅ PSG ព្រោះ​ស្និទ្ធ​នឹង​គ្រូបង្វឹក PSG

Georginio Wijnaldum កីឡាករ​ខ្សែបម្រើ វ័យ 30ឆ្នាំ របស់​ក្លិប Liverpool បាន​ចុះ​កុងត្រា រយៈពេល 3ឆ្នាំ ជាមួយនឹង​ក្លិប PSG រហូតដល់​ឆ្នាំ2024 ហើយ​គ្រោង​នឹងចូលរួម​ជា​ផ្លូវការ​ជាមួយនឹង​ក្រុម​មួយ​នេះ នៅ​ខែកក្កដា​ខាងមុខ ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍ Euro ទៀតផង។

ខ្សែបម្រើ​ក្លិប Liverpool បាន​ឆ្លើយតប​ក្នុងថ្ងៃនេះ​នឹង​ចម្ងល់​ជាច្រើន ដែល​បាន​លើកឡើងថា មូលហេតុ​អ្វី​បានជា​កីឡាករ​រូបនេះ សម្រេចចិត្ត​មកលេង​ឱ្យ​ក្លិប Paris Saint Germain បោះបង់​ចោលការ​ទៅលេង​នៅ​ក្លិប Barcelona ខណៈ​ក្លិប​នេះ​ធ្លាប់​ទាក់ទង​ចង់បាន​ជាច្រើន​ខែ​មកហើយ កាលពីពេល​កន្លងទៅ។

កីឡាករ​ជម្រើសជាតិ​ហូ​ឡង់​រូបនេះ បាន​បញ្ជាក់ថា រូបគេ​ពេញចិត្ត​ទៅ PSG ដោយសារតែ​នៅ​ទីនោះ​មាន​កីឡាករល្អៗ ហើយ​គ្រូបង្វឹក​ចេះ​អភិវឌ្ឍ​កីឡាករ ឱ្យ​កាន់តែខ្លាំង​ទៀតផង និង​អ្វីដែល​ពិសេស​នោះ គឺ Georginio Wijnaldum ប្រាប់ថា គេ​ស្និទ្ធ​ជាមួយនឹង​គ្រូបង្វឹក​នៃ​ក្លិប​ថ្មី​នេះ៕

Advertisement