ខ្សែបម្រើ​ប្រយុទ្ធ ដា​ណី​ម៉ាក ដែល​ដួលសន្លប់​លើ​ទីលាន ប្រហែលជា​ត្រូវ​បញ្ចប់​អាជីព​បាល់ទាត់​ត្រឹមហ្នឹង

Christian Eriksen ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្ល​បិ​បាល់ទាត់ Inter Milan បាន​រួច​ផុតពី​សេចក្តីស្លាប់​ហើយ នេះ បើតាម​ការបញ្ជាក់​ពី​គ្រូពេទ្យ របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ ដា​ណី​ម៉ាក ដែលជា​អ្នក​សង្គ្រោះ​កីឡាករ​រូបនេះ បន្ទាន់ភ្លាមៗនៅលើ​ទីលាន។

Christian Eriksen កំពុងតែ​ស្ថិតក្នុង​ការជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​ក្រុមគ្រូពេទ្យ បាន​ព្យាយាម​បំប៉ន​ស្មារតី និង​កម្លាំង​របស់​កេ​ឡើងវិញ ក្រោយពី​ហេតុការណ៍​ដួលសន្លប់​នៅលើ​ទីលាន ក្នុងជំនួប​បើកឆាក Euro ដោយ ដា​ណី​ម៉ាក ប៉ះ ហ្វាំ​ង​ឡង់ ដែល​ធ្វើឱ្យ​ការប្រកួត ត្រូវ​ពន្យារពេល​អស់​ជាច្រើន​ម៉ោង។

គ្រូពេទ្យ​បាន​បង្ហើប​ប្រាប់ថា កីឡាករ​រូបនេះ​នឹង​ជាសះស្បើយ 100ភាគរយ តែ​អាច​នឹងត្រូវ​បញ្ឈប់​អាជីព​បាល់ទាត់​នេះ ដោយសារតែ​គេ​អាច​នឹងមាន​បញ្ហា​បេះដូង​នេះ​កើតឡើង​ម្តងទៀត ដូច្នេះ ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​ដល់​ជីវិត គេ​គួរតែបញ្ឈប់​អាជីព​នេះ៕

Advertisement