David Alaba លា Bayern Munich ទៅលេង​នៅ​អេ​ស្ប៉ា​ញ​វិញ​ម្តង

David Alaba កីឡាករ​ខ្សែបម្រើ-ការពារ របស់​ក្លិប Bayern Munich បានប្រកាសថា គេ​នឹង​ដើរ​ចេញពី​ក្លិប​ដែល​រូបគេ​ប្រកប​អាជីព​អស់​រយៈពេល 13ឆ្នាំ​មកនេះ នៅ​ចុង​រដូវក្តៅ​នេះ ក្រោយពី​កុងត្រា​ត្រូវបាន​បញ្ចប់ ។

ចំពោះ​ការចាកចេញ​នេះ​ត្រូវបាន​គេ​ដឹងថា ដើម្បី​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​អេ​ស្ប៉ា​ញ Real Madrid ដែល​បាន​ទាក់ទង​រូបគេ តាំងតែ​ពីមុន​ការចរចារ​បន្ត​កុងត្រា​នៅ​ក្លិប​នេះ​មកម្ល៉េះ ។ ហើយ​ការចាកចេញ​នេះ គឺ​កីឡាករ​សញ្ជាតិ​អូទ្រីស​រូបនេះ បាន​បដិសេធ​សំណើ​ក្នុង​ការបន្ត​កុងត្រា​នៅ Bayern ទោះបីជា​រូបគេ នឹង​បាន​តម្លៃ​ពលកម្ម​ដល់​ទៅ 15លាន​ដុល្លារ​ក្នុង 1រដូវ​កាល​ក៏ដោយ។

មាន​ពាក្យ​ចចាមអារ៉ាម​ថា កីឡាករ​វ័យ 27ឆ្នាំ​រូបនេះ នឹង​ចុះ​កុងត្រា​ជាមួយនឹង Real Madrid ដល់​ឆ្នាំ2026 ពោលគឺ មាន​កុងត្រា​រយៈពេល 5ឆ្នាំ​នៅ​ទីនោះ៕

Advertisement