ពិធីចុះ​អនុស្សរណៈ​ក្នុង​ការ​បើក​លក់​អគារ​ខុនដូ ​CEO ​Business​ Residence ​ក្នុង​ទីផ្សារ​កម្ពុជា​

ពិធីចុះអនុស្សរណៈក្នុងការបើកលក់អគារខុនដូ CEO Business Residence ក្នុងទីផ្សារកម្ពុជា

កាលពីថ្ងៃទី10 ខែតុលា ឆ្នាំ2020 ក្រុមហ៊ុន CEO បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន Sunshine Group ដែលប្រជុំទៅដោយភ្ញៀវ VIP ជាច្រើនរូបបានចូលរួមធ្វើជាសាក្សីសម្រាប់ថ្ងៃពិសេសនេះទៀតផង។

ក្រុមហ៊ុន Lixin Group បានបង្កើតឡើងនៅឆ្នាំ2013 មានទីស្នាក់ការកណ្តាលស្ថិតនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយក្រុមហ៊ុន Lixin Group បានក្លាយជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងស្រុកចម្រុះ។ ក្រៅពីការអភិវឌ្ឍវិស័យអចលនទ្រព្យ ក្រុមហ៊ុននៅមានអង្គភាពអាជីវកម្មចំនួន6 ដែលតែងតែចូលរួមសកម្មភាព​ជាច្រើនទៀត ដូចជាវិស្សមកាលអាជីវកម្ម សុខុមាលភាពសាធារណៈ និងសប្បុរសធម៌ ការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិទៅតាមតំបន់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សណ្ឋាគារ និងអាហារ។

ចំណែកក្រុមហ៊ុន Sunshine Group មានវត្តមាននៅប្រទេសកម្ពុជាអស់រយៈពេលជាង 10ឆ្នាំមកហើយ ដោយបានពង្រីកនូវអាជីវកម្មជាច្រើនរួមមាន មន្ទីរពេទ្យ គ្លីនិកធ្មេញ ផ្សារទំនើប គ្រឿងសង្ហារិម ដែលនាំំចូលពីប្រទេសកូរ៉េ គ្រឿងសម្ភារផ្ទះបាយ រោងចក្រផលិតក្រដាសជូតមាត់ និងជាភ្នាក់ងារអចលនទ្រព្យទៀតផង។ ដោយទទួលបានបទពិសោធ និងមានជំនាញខ្ពស់ ក្រុមហ៊ុន Sunshine Group បានក្លាយជាភ្នាក់ងារអចលនទ្រព្យដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុន Sunshine Group នឹង ក្រុមហ៊ុន CEO Business Residence។ ក្នុងកម្មវិធីនេះផងដែរ ក្រុមភ្ញៀវVIP បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការទិញ-លក់ ហើយវាក៏ជានិមិត្តសញ្ញានៃការចាប់ផ្តើមបើកលក់គម្រោងរបស់ CEO Business Residence នៅក្នុងប្រទេសកម្ពុជា ផងដែរ។

CEO Business Residence គឺជាអគារភ្លោះ ដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យបាក់ទូក ដែលត្រូវបានគ្រោង និងដាក់លក់នៅក្នុងប្រទេសកម្ពុជា ដោយមានដៃគូជាច្រើន ដូចជាក្រុមហ៊ុន Lixin Group និង ក្រុមហ៊ុន Golden Cambodia Century (GCC)។ សូមជម្រាបថា សំណង់អគារនេះ មានកម្ពស់ 32ជាន់ ហើយបច្ចុប្បន្នដំណើរការសាងសង់អគារនេះ បានធ្វើដល់ជាន់ទី27 ហើយ ហើយយើងរំពឹងថា នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2022 ខាងមុខនេះ។

ជាមួយនឹងការរៀបចំសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ5 របស់ Wyndham Grand នៅក្នុងអគារភ្លោះ CEO Business Residence នេះ អតិថិជនរបស់យើងទាំងអស់ នឹងបានរីករាយជាមួយនឹងបទពិសោធអាជីវកម្មដ៏ពិសេសបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។ Wyndham Grand មានសាខាប្រហែលជាង 8.000សាខា នៅក្នុង 78ប្រទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងថៃ ជាដើម។ ហើយ Wyndham Grand បានបង្កើនសមាជិកជាង 50លាននាក់នៅទូទាំងពិភពលោកផងដែរ។

ជាមួយនឹងភាពរួសរាយរាក់ទាក់ និងផ្ដល់នូវសេវាកម្មដ៏ល្អបំផុត រួមជាមួយរចនាប័ទ្ម ដ៏ទាន់សម័យ គឺជាចំណុចសំខាន់ នៃអគារភ្លោះ CEO Business Residence។ ការបរិភោគអាហារលំដាប់ថ្នាក់ពិភពលោក ការគយគន់ទេសភាពទីក្រុងដ៏អស្ចារ្យ កន្លែងទទួលភ្ញៀវដ៏ធំទូលាយ ដែលមានទំហំដល់ទៅ 8ម៉ែត្រ កន្លែងញ៉ាំកាហ្វេ ដែលមានផ្ទាំងគំនូរដល់ស្រស់ស្អាត កន្លែងពិសាស្រា និងជក់បារី សាលពិធីជប់លៀង បន្ទប់KTV មជ្ឈមណ្ឌលពាណិជ្ជកម្ម CEO បន្ទប់ប្រជុំដែលមានទំហំ 12 និង 20កៅអី រោងកុនដែលមាន 85កៅអី អាងហែលទឹកដែលមានទំហំធំទូលាយ បន្ទប់ស្ប៉ាដ៏ល្អប្រណីត កន្លែងហាត់ប្រាណដែលមានឈ្មោះថា SKY និងកន្លែងកម្សាន្តជាច្រើនទៀត ដែលអគារភ្លោះ CEO Business Residence នឹងផ្តល់ជូននូវផាសុកភាព ព្រមជាមួយនឹងភាពទាន់សម័យ ដ៏ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។

ដោយផ្តោតលើពេលអនាគតខាងមុខនេះ តំបន់បាក់ទូក នឹងក្លាយជាតំបន់ KLCC ដែលដូចគ្នានឹងប្រទេស​ម៉ាឡេស៊ី ឬផ្លូវ Orchard នៅប្រទេសសិង្ហបុរី។ តំបន់នេះមិនត្រឹមតែជាតំបន់ទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំបន់ពាណិជ្ជកម្មសំខាន់ដែលទាក់ទាញជនបរទេសពីទូទាំងពិភពលោកទៀតផង៕

Advertisement