Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 បានមក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា​ហើយ!

ដោយ​សង្កេតឃើញថា​ទីផ្សារ​ប្រទេស​កម្ពុជា​មានការ​ពេញនិយម​ជាមួយនឹង​ការបំពាក់​គ្រឿង​តុបតែង​លម្អ (Accessories) ឬ កែ​បន្ថែម (Modified) សម្រាប់​ឲ្យ​រថយន្ត​មើលទៅ​ខុសប្លែក​ពី​គេ និង​កាន់​តែមាន​ភាព​អំណាច ដូច្នេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​លើកយក​អត្ថបទ​មួយ​នេះ​មក​ចែករំលែក ជាពិសេស​នឹងត្រូវ​ចិត្ត​ប្រិយមិត្ត​ដែល​និយម​ចូលចិត្ត​គ្រឿង​តុបតែង​លម្អ​រថយន្ត​បន្ថែម ដែល​យើងខ្ញុំ​នឹង​ណែនាំ​រថយន្ត Ford Ranger មួយ​ម៉ូ​ឌែ​ល​ថ្មីស្រឡាង​ដែល​ទើបតែ​មាន​វត្ត​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​គឺ​រថយន្ត Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 ដែល​រថយន្ត​នេះ​បាន​បំពាក់​មក​ជាមួយនឹង​គ្រឿង​តុបតែង​លម្អ​ពណ៍​ខ្មៅ (Original) មកពី​រោងចក្រ​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​មើលទៅ​កាន់តែ​មាន​ភាព​ស្ព័​រ និង​មានអំណាច​ដូចជា៖ ប៉ា​ណា​មុខ​រចនា​បែប​សំណាញ់​ពណ៍​ខ្មៅ​រលោង យ៉ាន់​កង់​អាលុយមីញ៉ូម​ពណ៍​ខ្មៅ​រលោង ជាពិសេស​នោះ​គឺមាន​បន្ថែម​ជូន​នូវ​កាង​ផ្នែក​ខាងក្រោយ (Sport Bar) លើសពី​រថយន្ត Pickup ដ៏​ទៃ។

ក្រៅពី​រូបរាង​ដ៏​លេចធ្លោ​នេះ បើ​និយាយ​ពី​រថយន្ត Pickup នោះគេ​នឹង​គិតដល់​ក្រុមហ៊ុន​ផលិត​រថយន្ត Ford មុនគេ​ដោយសារតែ Ford ជា​ក្រុមហ៊ុន​រថយន្ត​ឈានមុខ​គេ​មួយ​របស់​សហរដ្ឋអាមេរិក ហើយ​គ្រប់​រថយន្ត Ford តែងតែបាន​បំពាក់​មក​ជាមួយនឹង​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​លើសគេ។ យើងខ្ញុំ​នឹង​លើកយក​គុណសម្បត្តិ 3 ធំៗនៃ​រថយន្ត Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 មក​ចែកជូន​ប្រិយមិត្ត​ទាំងអស់គ្នា​ឲ្យ​បានដឹង៖

  1. សមត្ថភាព៖ បើ​និយាយ​ពី​រថយន្ត Ford Ranger FX4 នោះគេ​នឹង​គិតដល់​សមត្ថភាព​នៃ​រថ​យន្ត​នេះ​មុនគេ ដោយសារតែ​រថយន្ត​នេះ​មាន​សមត្ថភាព​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ និង​ជាពិសេស​នោះ​គឺ​សមត្ថភាព​ដឹក​ទម្ងន់​ធ្ងន់ ដែល​អាចជួយ​សម្រួល​ដ​ល់​ការប្រើប្រាស់​លោកអ្នក​បាន​គ្រប់​តម្រូវការ។ ជាក់ស្តែង​មាន​ចំណុច​ជាច្រើន​ដែល​អាច​បញ្ជាក់​ពី​សមត្ថភាព​របស់​រថ​យន្ត Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 នេះ​ដូចជា៖
  • ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ជំនាន់​ចុងក្រោយ​សម្រាប់​ម៉ូ​ឌែ​ល 2L អាច​ផលិត​នូវ​កម្លាំង​សេះ​ដល់​ទៅ 150 PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 385 Nm

  • ប្រអប់លេខ 6 វគ្គ​អូ​តូ ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​ដៃ និង​លេខ​អូ​តូ​ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ​រលូន និង​ចូល​លេខ​បានល្អ
  • យ៉ាន់​កង់​បែប​ស្ព័​រ​ទំនើប​ទាន់សម័យ​ទំហំ 18 អ៊ី​ញ​ពណ៍​ខ្មៅ​រលោង​ស័ក្តិសម​ជាមួយ​តួ​រថយន្ត និង​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ជាពិសេស​ធន់​រឹងមាំ​សម្រាប់​ការដឹក​ទំនិញធ្ងន់ៗ

  • អាច​ចុះ​ទឹកបាន​ជម្រៅ 800mm លើសគេ
  • ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង រអិល និង​បញ្ចៀស​ការ​ក្រឡាប់
  • ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត
  • ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត
  • ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD
  • ប្រព័ន្ធ​ជំនួយ​ក្នុង​ការចាប់​ហ្វ្រាំង
  • ប្រព័ន្ធគ្រប់គ្រង​ប៉ុង​របស់​រថយន្ត (កាប់​ពី​តាស)
  • ប្រព័ន្ធ​ចាប់​ប៉ុង​ក្រោយ​ដែល​ជួយ​សម្រួល​ដល់​ការជាប់​ផុង
  • ប្រព័ន្ធ​ជើង​ក្រោម​ផ្លាស់ប្តូរ​ថ្មី​ដែល​អាច​កាត់បន្ថយ​ការ​រលាក់ រំ​ញ័រ និង​មាន​លំនឹង​ពេល​បើកបរ
  • អាច​អូស​សណ្តោង​បាន​ដល់ 3 តោន
  • អាច​ដឹកទំនិញ​បាន​ដល់​ទៅ​ជាង 1 តោន

  1. ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា បើ​និយាយ​ពី​ចំណុច​នេះ Ford គឺ​ឈរ​នៅលើ​គេ​តែម្តង ដោយ​គ្រប់​រថយន្ត Ford ទាំងអស់​គឺ​ពិតជា​បានគិត​គូ​ដល់​សុវត្ថិភាព​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​បាន​យ៉ាង​ល្អ និង​បច្ចេកវិទ្យា​ដ៏​ទំនើប​ដែល​លើសពី​ដៃគូ​ប្រកួតប្រជែង​ដែលមាន​ដូចជា៖
  • ប្រព័ន្ធ​កូនសោ​ឆ្លាត​វៃ ចុច​បញ្ឆេះ​រថយន្ត និង​ចេញចូល​រថយន្ត​ដោយ​គ្រាន់តែ​យកដៃ​ទៅ​ស៊ក​នឹង​ដៃ​ទ្វារ

  • កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ​ដែលមាន​ខ្សែ​គំនូស​ព​ណ៍ស រេ​តាម​ចង្កូត
  • សេន​សឺ​ផ្នែក​ខាងក្រោយ​ចំនួន 4 គ្រាប់

  • ចុច​ក​ព្ចា​ក់​ក្តោប​ដោយ​ស្វ័យប្រវត្ត
  • ផ្លិត​ទឹក​ស្វ័យប្រវត្ត
  • កុង​ទ័​រ​ឌីជីថល​រចនា​ម៉ូដ​ថ្មីស្រឡាង​ដែល​ផ្តល់​ព័​ត៍​មាន​យ៉ាង​លម្អិត​អំពី​រថយន្ត
  • ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​លក្ខ​ណះ​ធូរ​ងាយស្រួល​បើកបរ )EPAS)
  • ប្រព័ន្ធ​បញ្ជា​ដោយ​សម្លេង (Voice Command) សម្រាប់​ការហៅ​ទូរស័ព្ទ និង​បញ្ជា​ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​រថយន្ត
  • ប្រព័ន្ធ​ផ្តល់​សញ្ញា​នៅពេលដែល​ប្រើប្រាស់​ម៉ា​ស៊ូ​ត​មិនល្អ
  • អេក្រង់ Touch Screen 8 អ៊ី​ញ សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការកម្សាន្តផ្សេងៗ
  • បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​ដែល​អាចធ្វើ​ការភ្ជាប់​ផ្ទាល់​ជាមួយនឹង Apple CarPlay, Android Auto និង Google Map
  • រន្ធ USB ចំនួន 2 និង​រន្ធ​សាក​កម្លាំង 12V ចំនួន 2
  • សេន​សឺ​ខ្សែក្រវ៉ាត់​សុវត្ថិភាព
  • បំពាក់​ជូន​នូវ​ពោង​សុវត្ថិភាព​ចំនួន 6 គ្រាប់
  • តួ​រថយន្ត​ធ្វើ​ពី​ដែកថែប​មាន​ភាពរឹងមាំ​ខ្លាំង មាន​ដែកថែប​ពិសេស​ចំនួន 2ដើម សម្រាប់​ការពារ​ផ្នែក​ចំហៀង​សងខាង​នៃ​រថយន្ត
  • ខែល​ដែកថែប​ការពារ​ម៉ាស៊ីន​ផ្នែក​ខាងក្រោម
  • ប្រព័ន្ធ​ការពារ​ចោរកម្ម
  • ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្ត ពេល​បញ្ឆេះ​រថយន្ត​ចោល
  • ប្រព័ន្ធ​កាត់បន្ថយ​សម្លេង​រំខាន​ពី​ខាងក្រៅ
  • ប្រព័ន្ធ​សម្រាប់​កំណត់​ល្បឿន​អតិបរមា​ពេល​បើកបរ

  1. សន្សំសំចៃ និង​ចំណេញ​ក៏​ជា​ចំណុច​មួយ​ដែល​មិនគួរ​មើលរំលង ដែល​លោកអ្នក​គួរតែ​ពិចារណា​មុនពេល​ទិញ​រថយន្ត សម្រាប់​រថយន្ត Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 គឺមាន​ចំណុច​ទាំងនេះ៖
  • ការ​សន្សំសំចៃ​ប្រេងឥន្ធនៈ​គឺ​សម្រាប់​ការបើកបរ​លើផ្លូវ​លាត ត្រឹមតែ 7-8 លីត្រ​ក្នុង 100 គី​ឡួ​ម៉ែត្រ​អាស្រ័យ​លើ​ស្ថានភាព​ផ្លូវ និង​អ្នកបើកបរ
  • Ford តែងតែ​គិតគូ​ពី​បរិស្ថាន​ដែល​នៅលើ​រថយន្ត​នេះ​មាន​បំពាក់​ប្រព័ន្ធ​កាត់បន្ថយ​ផ្សែង​ពុល
  • អាច​ប្រើប្រាស់​បាន​ទាំង​លក្ខណៈ​ផ្ទាល់ខ្លួន គ្រួសារ និង​ប្រភេទ​អាជីវកម្មផ្សេងៗ
  • មាន​សមត្ថភាព​ខ្ពស់​ប្រហាក់ប្រហែល​ទៅនឹង Ford Ranger Wildtrak ដែរ​តែ​តម្លៃ​វិញ​ធូរ​ជាង​រហូតដល់​ជាង 1ម៉ឺន​ដុល្លា​ឯណោះ
  • តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​ខ្មែរ​ភាគច្រើន និង​មាន​ទីផ្សារ​ខ្ពស់​ក្នុងប្រទេស​កម្ពុជា ងាយស្រួល​ទិញ​ចូល លក់​ចេញ មិនសូវ​ខាត ហើយ​ក្រុមហ៊ុន​ក៏មាន​សេវា​យក​រថយន្ត​ចាស់​មក​ផ្លាស់ប្តូរ​រថយន្ត​ថ្មី (Trade-In Service) ផងដែរ
  • មានឱកាស​ចូលរួម​ដំណើរ​កម្សាន្ត​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Ford
  • ការធានា​ផ្ទា​ល់ពី​រោងចក្រ​រយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ
  • សេវា​ថែទាំ​រថយន្ត​រយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ
  • ជាពិសេស​មាន​សេវា​ជួសជុល​រថយន្ត​ចល័ត 24 ម៉ោង​ទូទាំងប្រទេស

រថយន្ត Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 មានតម្លៃ $46,500 ជាពិសេស​នោះ​គឺ​ទិញ​ភ្លាម​ទទួលបាន​រថយន្ត​ភ្លាម​មិនចាំបាច់​រង់ចាំ​យូរ! សម្រាប់​ការបង់ប្រាក់​អាច​ធ្វើបាន​តាមរយៈ​សាច់ប្រាក់ ឬ​ការបង់​រំលស់​ដែលមាន​អត្រា​ការប្រាក់​ទាប​ជាងគេ​គឺ​លោកអ្នក​អាច​បង់​ប្រចាំខែ​ត្រឹមតែ $392 ក្នុង​មួយខែ ឬ​បង់ប្រាក់​កក់​ដំបូង​ត្រឹមតែ $9,300 តែប៉ុណ្ណោះ​ជាមួយនឹង​លក្ខខណ្ឌ​នៃ​ការបង់​រំលស់ងាយៗ និង​ការអនុម័ត​ឆាប់រហ័ស​ត្រឹមតែ 2-3 ថ្ងៃ​លោកអ្នក​អាច​យក​រថយន្ត​ថ្មី​ទៅប្រើ​ប្រាស់​បាន តាម​តម្រូវការ។ សម្រាប់​ពណ៍​គឺមាន 3 ពណ៍​ដូចជា៖ ស ខ្មៅ និង​ទឹកប្រាក់។ ចង់ឃើញ​ច្បាស់​ពី​រូបរាង​ថ្មី ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗនៃ​រថយន្ត Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 សូម​ទស្សនា​វីដេអូ​នេះ​ទាំងអស់គ្នា៖

សម្រាប់​ព័​ត៍​មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័​ត៍​មាន​បន្ថែម​នៅតាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅតាម​លេខ​ទូរស័ព្ទ​ដូចខាងក្រោម៖

  • អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 999 773
  • អគារ​តាំង​បង្ហាញ​សាខា ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 095 939 939
  • អគារ​តាំង​បង្ហាញ​សាខា ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 935 935
  • អគារ​តាំង​បង្ហាញ​សាខា​ខេត្ត សៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 077 666 357
  • អគារ​តាំង​បង្ហាញ​សាខា​ខេត្ត កំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 999 883។

 

Advertisement