អ្នកជំនាញហិរញ្ញវត្ថុបង្ហាញភាពខុសគ្នា5យ៉ាង រវាងបុគ្គលសម្ភារនិយម និងអ្នកវិនិយោគ

បច្ចុប្បន្ននេះ ដោយសារតែ​ពិភពលោក​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស បានធ្វើឱ្យ​ប្រជាជន​ជាច្រើន​ចាប់ផ្តើម​មាន​ភាព​សម្ភារ​និយម និង​មាន​វប្បធម៌​បង្អួត​គ្នា ខណៈ​ដែលមាន​មនុស្ស​មួយចំនួន​ផ្សេងទៀត​បែរជា​មិន​សូ​ច​ផ្តល់​តម្លៃ​លើ​ផ្នែក​នេះ តែ​គាត់​ផ្តល់​តម្លៃ​ខ្លាំង​លើ​កា​រវិន​យោគ​ដើម្បី​អភិវឌ្ឍ​ជីវភាព។

លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើកឡើងថា មនុស្ស​សម្ភារ​និយម និង​អ្នកវិនិយោគ​មាន​លក្ខណៈសម្បត្តិ​ខុសគ្នា​ចំនួន 5យ៉ាង​គឺ៖

  1. ការប្រើ​ធនធាន

អ្នក​សម្ភារ​និយម​នឹង​ចំណាយ​ប្រាក់​ឬ​ទិញ​ជំពាក់ភ្លាមៗនៅពេល​មានលទ្ធភាព។ ចំណែកឯ​អ្នកវិនិយោគ វិភាគ​ល្អិតល្អន់ មើល​កាល មើល​ជម្រើស​ដែលនាំអោយ​ចំណេញ និង​កំរិត​ហានិភ័យ​ដែល​អាច​ទទួលយកបាន។

  1. ការប្រើ​បំណុល

អ្នក​សម្ភារ​និយម​មិន​ញញើត​ដៃ​នឹង​ទិញ​បង់​រំលស់​បើទោះជា​អត្រា​ការប្រាក់​ខ្ពស់​ក៏ដោយ។ អ្នកវិនិយោគ​មុននឹង​ខ្ចីប្រាក់​គិតគូរ​ពី​លក្ខខណ្ឌ​នៃ​កម្ចី និង​អត្រា​ការប្រាក់​ខ្លាំងណាស់ ជាទូទៅ​ពួកគេ​តែង​ខ្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ជាង​អ្នក​កម្ចី​របស់​អ្នក​សម្ភារៈ​និយម។

  1. សកម្មភាព​ចម្បង

អ្នក​សម្ភារ​និយម​ស្គាល់​ហាង​ទំនិញ​ច្រើន ចូលចិត្ត​ដើរ​ផ្សារ។ អ្នកវិនិយោគ​ចូលចិត្ត​ជួបជុំ​ជាមួយ​អ្នកវិនិយោគ​ដូចគ្នា។

  1. ការអភិវឌ្ឍ​សមត្ថភាព

អ្នក​សម្ភារ​និយម​មិន​និយម​សិក្សា​ស្វែងយល់​ដើម្បី​ពង្រីក​ការគិត និង​ពង្រឹងសមត្ថភាព​នោះទេ។ អ្នកវិនិយោគ​តែង​គិតថា​សមត្ថភាព​គឺជា​អាទិភាព និង​ជាការ​វិនិយោគ។

  1. ការបង្ហាញ​លើ​បណ្តាញ​សង្គម

អ្នក​សម្ភារ​និយម​ចូលចិត្ត​បង្ហាញ​សម្ភារៈ។ អ្នកវិនិយោគ​ចូលចិត្ត​និយាយ​ពី​គំនិត​នាំអោយ​រីកចំរើន៕

 

Advertisement