ការបណ្តុះបណ្តាលផ្នែកការទូតនៅកម្ពុជានឹងបោះជំហានកាន់តែប្រសើរក្រោយស្ថាប័នធំ2ចាប់ដៃគ្នាបណ្តុះបណ្តាល

ដើម្បី​ពង្រឹង​ការបណ្តុះបណ្តាល​ផ្នែក​ការទូត​នៅ​កម្ពុជា ថ្មីៗនេះ​ស្ថាប័នធំ2 គឺ​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មូលនិធិ​អាស៊ី បាន​ចាប់ដៃគ្នា​កសាង​សមត្ថភាព​អ្នកការទូត។

គម្រោង​ដែល​ស្ថាប័ន​ទាំង2សហការគ្នា​នេះ មាន​គោលដៅ​ពង្រឹង​លើកកម្ពស់ និង​បង្កើត​កិច្ចសហប្រតិបត្តិការ​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​ទំណាក់ទំនង​អន្តរជាតិ និង​ការទូត ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុងការ​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហគមន៍​អន្តរជាតិ។

វិទ្យាស្ថាន​ការទូត​បាន​បញ្ជាក់ថា រយៈពេល3ឆ្នាំ​ខាងមុខ ខ្លួន និង​មូលនិធិ​អាស៊ី នឹងធ្វើ​ការរួម​គ្នា​ដើម្បី​គាំទ្រ​ដល់​ការចូលរួម​របស់​មន្ត្រី​ក្រសួង​វ័យក្មេង ក្នុង​កម្មវិធី​បណ្តុះបណ្តាល​អ្នកការទូត​អាស៊ី​វ័យក្មេង​នៅ​អាមេរិក និង​ការរៀបចំ​កម្មវិធី​ផ្លាស់ប្តូរ និង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ជាមួយ​សិក្ខាកាម​ផ្សេងទៀត​នៃ​កម្មវិធី​នេះ។ កម្មវិធី​អ្នកការទូត​អាស៊ី​វ័យក្មេង​នេះ គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ​ភាពជា​អ្នកដឹកនាំ​របស់​អ្នកជំនាន់ក្រោយ​នៅ​អាស៊ី និង​ការលើកកម្ពស់​ទស្សនវិស័យ​វែងឆ្ងាយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​តំបន់។

ស្ថាប័ន​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា កិច្ច​សហ​ប្រ​វិបត្តិ​ការ​នេះ​ក៏​នឹង​បង្កើតឱ្យមាន​ជា​បណ្ណាល័យ​សាធារណៈ និង​គាំទ្រ​ដល់​វិទ្យាស្ថាន​ក្នុងការ​ប្រែក្លាយ​បណ្ណាល័យ​នេះ​ឱ្យទៅជា​ធនធាន​ឯកទេស​ទំនាក់ទំនង​អន្តរជាតិ​សម្រាប់​កម្ពុជា សហការ​រៀបចំ​បាវចនា​សាធារណៈ ចូលរួម និង​គាំទ្រ​ដល់​ការស្រាវជ្រាវ និង​រៀបចំ​គោលនយោបាយ​លើ​វិស័យ​ទំនាក់ទំនង​អន្តរជាតិ និង​ការអភិវឌ្ឍ​សមត្ថភាព ព្រមទាំង​ការរៀបចំ​សិក្ខាសាលា និង​សន្និសីទ​ពាក់ព័ន្ធ​នានា៕

Advertisement