ទេសចរណ៍កម្ពុជាខាតជាង 3,000លានដុល្លារក្នុងអំឡុងពេល Covid-19

ក្នុងអំឡុង​ពេលដែល​ពិភពលោក​កំពុង​ប្រឈម​ជាមួយនឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​កើតឡើង​ដោយសារតែ​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​ជំងឺ Covid-19 នេះ កម្ពុជា​ក៏​កំពុង​ទទួលរង​ផលប៉ះពាល់​យ៉ាងច្រើន​ផងដែរ ជាពិសេស​គឺ​ផ្នែក​ទេសចរណ៍។

កាលពី​ម្សិល​ម៉ិ​ញ​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា​កម្ពុជា​ខាតបង់​ចំណូល​ប្រហែលជា 3,000លាន​ដុល្លារ​អាមេរិក ក្នុងអំឡុងពេល​វិបត្តិ Covid នេះ។ ជា​ផលប៉ះពាល់​អាជីវកម្ម​ទេសចរណ៍​ក្នុងស្រុក​ប្រមាណ 2,956ទីតាំង​ត្រូវបាន​បិទទ្វា ដែល​ធ្វើឱ្យ​បាត់បង់​ការងារ​ចំនួន 45,404នាក់​ក្នុង​វិស័យ​ទេសចរណ៍។

ស្របពេល​ជាមួយគ្នានេះដែរ ភ្ញៀវទេសចរ​ក្នុងស្រុក​បាន​ធ្លាក់ចុះ​ប្រមាណ 50% ខណៈ​ភ្ញៀវទេសចរ​បរទេស​បាន​ធ្លាក់ចុះ​ប្រមាណ 70% ដោយសារតែ​បញ្ហា​សេដ្ឋកិច្ច និង​ការភ័យខ្លាច​ចំពោះ​ការធ្វើដំណើរ បូករួម​ទាំង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ពី​ប្រទេសនីមួយ៕

Advertisement