6ថ្ងៃចាប់ផ្តើមការរឹងបន្តឹងច្បាប់ចរាចរណ៍ ភ្នំពេញគ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែចាប់បានបទល្មើសជាង 5ពាន់ករណី

អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា រយៈពេល 6ថ្ងៃដំបូងនៃការរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅរាជធានីភ្នំពេញ​មិនមានជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ ខណៈពីមុនមក​មានអ្នកស្លាប់ជាមធ្យមម្នាក់ជារៀងរាល់ថ្ងៃ។

ក្នុងរយៈពេល 6ថ្ងៃរាប់ចាប់ពីថ្ងៃទី 01 ខែឧសភា មកដល់ថ្ងៃទី6 ខែឧសភានេះ មន្ត្រីសមត្ថកិច្ចរកឃើញថា​ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏មានការថយចុះផងដែរ តែចំនួននៃការផាកពិន័យ​មានការកើនឡើង។

បើតាមការបញ្ជាក់របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា​រយៈពេល 6ថ្ងៃនេះ សមត្ថកិច្ចរាជធានីភ្នំពេញឃាត់យានយន្តល្មើសច្បាប់​បានសរុប 5,281គ្រឿង ក្នុងនោះមាន​ម៉ូតូចំនួន 4,490គ្រឿង និងរថយន្តធំ 791គ្រឿង។ ក្នុងពេលវេលានៃការរឹតបន្តឹងច្បាប់ចរាចរណ៍​ផ្លូវគោកក្នុងរាជធានីភ្នំពេញនេះផងដែរ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 3នាក់ដើម្បីអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព​ជេប្រមាថ ក៏ដូចជាផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណីចរាចរណ៍នៅក​ម្ពុជា៕

Advertisement