កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ចម្លងមនុស្សជាធម្មតាឡើងវិញ

តាមរយៈគណនីហ្វេសប៊ុក នៅម៉ោង 1រសៀល ថ្ងៃទី10 ខែមេសា ឆ្នាំ2020 កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ប្រកាសថា ដំណើរការចម្លងមនុស្សជាធម្មតាឡើងវិញ។ មុនដំបូង កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ប្រកាសថាផ្អាកចម្លងមនុស្ស 6ថ្ងៃ គឺពីថ្ងៃទី9 ដល់ថ្ងៃទី16 ខែមេសា។

ការដំណើរចម្លងមនុស្សឡើងវិញរបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល ចេញបទបញ្ជាថ្មី ដោយអនុញ្ញាតឲ្យប្រជាជន អាចធ្វើដំណើរទៅមករវាងរាជធានីភ្នំពេញនិងខេត្តកណ្តាល។

បទបញ្ជាថ្មីនេះ ថែមទាំងអនុញ្ញាតឲ្យប្រជាជន ធ្វើដំណើរឆ្លងស្រុកផងដែរ (ស្ថិតក្នុងខេត្តតែមួយ)។ តែរដ្ឋាភិបាល នៅតែហាមមិនឲ្យធ្វើដំណើរចេញពីរាជធានីភ្នំពេញ ចូលទៅខេត្តដទៃ ឬធ្វើដំណើរចេញពីខេត្តដទៃ ចូលមករាជធានីភ្នំពេញ និង ហាមការដំណើរចេញពីខេត្តមួយ ទៅខេត្តមួយទៀត។

បទបញ្ជារបស់រដ្ឋាភិបាលស្តីពីការរឹតបន្តឹងលើការធ្វើដំណើរនេះ មានសុពលភាពពីថ្ងៃទី៩ ដល់ថ្ងៃទី16 ខែមេសា ឆ្នាំ2020៕

Advertisement