ជាផ្លូវការ៖ ក្រសួងការងារលេីកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ2020

ដោយយោងទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសារព័ត៌មាននៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី7 ខែមេសា ឆ្នាំ2020 នេះស្ដីអំពីការលើកពេលឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរខាងមុខនេះ។

ពេលនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹង ដើម្បីការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា ការឈប់សម្រាក (ចំនួន 4ថ្ងៃ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី13,14,15 និង16 ខែមេសា ឆ្នាំ2020 ខាងមុខនេះ ត្រូវបានលើកពេល។

រាជរដ្ឋាភិបាលបានកំណត់ចំនួនថ្ងៃត្រូវសងការឈប់សម្រាកចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះចំនួន 5ថ្ងៃ ជូន
បងប្អូនកម្មករនិយោជិតវិញ នៅពេលវេលាសមស្របណាមួយ។ ក្រសួងនឹងធ្វើការជូនដំណឹងជាថ្មីអំពីការឈប់
សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បន្ទាប់ពីទទួលបានការកំណត់កាលបរិច្ឆេទជាក់ច្បាស់ណា
មួយពីរាជរដ្ឋាភិបាល។

អាស្រ័យហេតុនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់
មេត្តាជ្រាបជាព័ត៌មាន និងបន្តធ្វើការដូចថ្ងៃធម្មតានៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន នាឱកាសបុណ្យចូល
ឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ៕

Advertisement