បុរស​ម្នាក់​ត្រូវ​ឆ្នោត​ស្ទួនពីរ​សន្លឹក តម្លៃ​ជិត ៨០០,០០០ ដុល្លារ​អាម៉េរិក ដោយសារតែ​ច្រឡំ​ទិញ​ពីរដង

សន្លឹក​ឆ្នោត​របស់​ Lucky for Life

(សហរដ្ឋ​អាម៉េរិក)-បុរស​ម្នាក់​នៅ​រដ្ឋ Carolina ខាងជើង មិន​ច្បាស់​ថា ខ្លួន​បាន​ទិញ​ឆ្នោត​របស់​រដ្ឋ​នេះហើយ ឬ​នៅ ទើប​ទិញ​ថែម​មួយ​សន្លឹក​ទៀត ហើយក៏​ត្រូវ​ទាំងពីរ​សន្លឹក។

អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ម្នាក់​ឈ្មោះ Scotty Thomas អាយុ ៤៩ ឆ្នាំ រស់នៅក្នុង​ទីក្រុង Fayetteville នៃ​រដ្ឋ Carolina ខាងជើង បាន​ទិញ​ឆ្នោត Lucky for Life ចំនួន​ពីរ​សន្លឹក​ដែលមាន​លេខ​ដូចគ្នា​ដោយ​អ​ចេតនា ហើយ​ក៏បាន​ត្រូវ​ទាំងពីរ​សន្លឹក​កាលពី​ថ្ងៃទី ២៧ វិច្ឆិកា។

«ខ្ញុំ​ដេក​លើ​គ្រែ​មើល​បាល់បោះ​ក្នុង​ទូរទស្សន៍ និង​មិន​ចាំ​ថា​បាន​សរសេរ​ព័ត៌មាន​ក្នុង​ការទិញ​ឆ្នោត​ហើយ ឬ​នៅ» Thomas រៀបរាប់។ «ខ្ញុំ​បាន​សរសេរ​ជាថ្មី ហើយ​ព្រឹក​ឡើង កូនប្រុស​សួរថា ហេតុអ្វី​បានជា​មាន​ដល់​ទៅ​ពីរ​សន្លឹក​ដូចគ្នា។ ពេលនោះ​ទើប​ខ្ញុំ​ដឹង​ច្បាស់​ថា បាន​ទិញ​ពីរដង»។

លោក​ Scotty Thomas

Thomas ទទួលបាន​សារ​ចំនួន​ពីរ​ដែល​ប្រាប់ថា គាត់​បាន​ត្រូវ​ឆ្នោត ដោយ​ក្នុង​រង្វាន់​មួយ​សន្លឹក​មានតម្លៃ ២៥,០០០ ដុល្លារ/ឆ្នាំ រហូតដល់​ពេញ​មួយជីវិត។ នេះ​គឺជា​រង្វាន់​ធំ​ទី​ពីរ​របស់ Lucky for Life បន្ទាប់ពី​រង្វាន់​ពិសេស​គឺ​ទទួលបាន ១,០០០/ថ្ងៃ រហូតដល់​អស់​ជីវិត។

ប៉ុន្តែ Thomas បាន​ជ្រើស​យក​ជម្រើស​ទទួល ៧៨០,០០០ ដុល្លារ មួយ​លើក សម្រាប់​រង្វាន់​ទាំងពីរ ជំនួស​ឱ្យ​ការទទួល ៥០,០០០ ដុល្លារ រៀងរាល់ឆ្នាំ។ ប្រាក់​ដែល​លោក Thomas ទទួលបាន​ក្រោយ​ការបង់ពន្ធ​គឺ ៥៥១,៨៥១ ដុល្លារ។ លោក​មាន​គម្រោង​ប្រើប្រាស់​ប្រាក់​ដែល​ត្រូវ​ឆ្នោត​នេះ​ដើម្បី​ពង្រីក​អាជីវកម្ម ការចំណាយ​ប្រចាំថ្ងៃ​របស់​គ្រួសារ និង​អាច​ទិញ​ផ្ទះ។

«ពេល​ដឹងថា​ត្រូវ​ឆ្នោត ខ្ញុំ​ត្រូវ​ដេក​ទៅលើ​ឥដ្ឋ ព្រោះតែ​មិនគួរ​ឱ្យ​ជឿ​ង។ ខ្ញុំ​ពិតជា​មានសំណាង​ខ្លាំងណាស់» លោក Thomas រៀបរាប់​ដូច្នេះ៕

Advertisement