វីដេអូ-ទឹកជ្រោះ​កម្ពស់ 60ម៉ែត្រ ត្រូវ​កក​ទាំងស្រុង​នៅពេល​កំពុង​ធ្លាក់​នៅឯ​ជ្រលង​ភ្នំ

រដូវរងា​ដ៏​សែន​ត្រជាក់ ធ្វើឱ្យ​ទឹកជ្រោះ​ដែល​ធ្លាក់ចុះ​តាម​ជ្រលង​ភ្នំ​មួយ​នៅ​ភាគ​ខាងលិច​នៃ​សហរដ្ឋអាមេរិក បាន​កក​ទាំងស្រុង បង្កើតបានជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​គួរ​ជាទី​គយគន់។

ទឹកជ្រោះ​ដែលមាន​កម្ពស់​ដល់​ទៅ 60 ម៉ែត្រ ធ្លាក់ចុះ​នៅឯ​ជ្រលង​ភ្នំ​មួយ​ដែលមាន​ឈ្មោះថា Waterfall Canyon មាន​ទីតាំង​នៅក្នុង​តំបន់ Ogden នៃ​រដ្ឋ Utah ភាគ​ខាងលិច​សហរដ្ឋអាមេរិក ធ្វើឱ្យ​ទឹក​ត្រូវ​កក​ជា​ទឹកកក​ទាំងស្រុង​ក្រោម​អាកាសធាតុ​ដ៏​សែន​ត្រជាក់ បង្កើតបានជា​ទិ​ដ្ឋ​ដ៏​គួរ​គយគន់​ដែល​មនុស្ស​ស្ទើរតែ​ទាំងអស់​មិន​ធ្លាប់​បានឃើញ​ក្នុង​មួយជីវិត។

វីដេអូ​បង្ហាញ​អំពី​ទិដ្ឋភាព​នេះ ត្រូវបាន​ថត​កាលពី​ថ្ងៃទី 4 កុម្ភៈ ឆ្នាំ 2021 ដោយ​កាមេរ៉ា​នៃ​យន្តហោះ​ដ្រោ​ន​របស់​អ្នកដើរ​ផ្សងព្រេង​ផ្លូវ​ឆ្ងាយ​ម្នាក់​ដែលមាន​ឈ្មោះថា Justin McFarland។ វីដេអូ​នេះ​បង្ហាញថា ទឹកធ្លាក់​ដែល​កក​នេះ​មាន​ពណ៌​សក្បុស និង​បង្ហាញខ្លួន​យ៉ាង​លេចធ្លោ​នៅ​កណ្ដាល​ជ្រលង​ភ្នំ​ដែល​ហាក់​ឈរ​ត្រង់​ទៅលើ និង​មាន​ពណ៌​ប្រផេះ។

ជ្រោះ​ទឹកធ្លាក់​ខាងលើនេះ​គឺជា​ផ្នែក​មួយ​នៃ​ដងផ្លូវ​ថ្មើរជើង Waterfall Canyon Trail ដ៏​ល្បីឈ្មោះ មាន​ប្រវែង​ជាង 4 គីឡូម៉ែត្រ និង​មាន​កម្ពស់​រហូតដល់ 365 គីឡូម៉ែត្រ។ នៅ​រដូវរងា សីតុណ្ហភាព​នៅ​តំបន់​នេះ​តែងតែ​ធ្លាក់ចុះ​ដល់​ក្រោម 0 អង្សា​សេ ជាហេតុ​ធ្វើឱ្យ​ទឹកជ្រោះ​នៅទីនេះ​ត្រូវ​កក​ទាំងស្រុង៕

ប្រភព៖ Storyfull

Advertisement