ប្លែក! នារី​គ្រប់រូប​នៅ​តំបន់​នេះ ត្រូវតែមាន​ដៃគូ​ស្នេហា គ្រប់20នាក់ ទើប​មាន​សិទ្ធិ​យកប្ដី

យោងតាម​ទំនៀមទម្លាប់​បុរាណ​របស់​ជនជាតិ​នេះ គ្រួសារ​ខាង​ប្ដី នឹងត្រូវ​ជួប​ឧបទ្រពចង្រៃ បើសិនជា​បាន​រៀបការ​នឹង​នារី​ដែល​នៅមាន​ព្រហ្មចារី។

ខាងលើនេះ​គឺជា​ទំនៀមទម្លាប់​របស់​កុល​សម្ព័ន្ធ​មួយ​នៅ​តំបន់​ខ្ពង់រាប​ទី​បេ (Tibetan Plateau) ជា​តំបន់​ខ្ពស់បំផុត​របស់​ពិភពលោក ភូមិភាគ​ដែល​ស្ថិតនៅក្នុង​ទឹកដី​របស់​ប្រទេស​នេ​ប៉ាល់។

នារី​ទាំងឡាយណា ដែល​រៀបការ​មុនពេល​បាត់បង់​ព្រហ្មចារី ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​ឧបទ្រពចង្រៃ សម្រាប់​គ្រួសារ​ខាង​ស្វាមី។ ដូច្នេះ ប្រការនេះ​ត្រូវបាន​គេ​តមគ្រប់ៗគ្នា។

នារី​ដែល​ចង់​មាន​ស្វាមី ត្រូវតែមាន​សម្ព័ន្ធភាព​ស្នេហា​ជាមួយ​បុរស ឱ្យបាន​គ្រប់ 20នាក់ ទើបត្រូវ​បាន​គេ​ផ្ដល់​លិខិត​បញ្ជាក់ថា មាន​សុខ​ភាពល្អ​គ្រប់គ្រាន់ ដែល​អាច​យកប្ដី​បាន។

យោងតាម​ការយល់ឃើញ​របស់​កុលសម្ព័ន្ធ​នេះ ទម្លាប់​នេះ​របស់​ពួកគេ​គឺ ដើម្បី​ហ្វឹកហាត់​កម្លាំង​ស៊ូទ្រាំ​របស់​ស្ត្រី នៅពេល​ទៅតាម​ស្វាមី និង​រស់នៅក្នុង​គ្រួសារ​ខាង​ម្ដាយក្មេក។

តាម​ជាក់ស្ដែង ជំនឿ​ខាងលើនេះ បាន និង​កំពុងតែ​ធ្វើឱ្យ​ពួកគេ ពិសេស​គឺ​ស្ត្រី ត្រូវ​ក្លាយជា​ទាសករ​ផ្លូវភេទ​គួរឱ្យ​អាម៉ាស់។ ក្រៅពីនេះ កុលសម្ព័ន្ធ​នៅ​តំបន់​ខ្ពង់រាប​ទី​បេ​នេះ ក៏​នៅមាន​ទំនៀមទម្លាប់ «នំ​មិនធំ​ជាង​នាលិ» នៅក្នុង​រឿង​អាពាហ៍ពិពាហ៍​របស់​កូនចៅ​ផងដែរ៕

ប្រភព៖ Jimmynelson
ប្រែសម្រួល​៖ បុត្រា

Advertisement