បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ដោយ​សារ​​វីរុស​COVID-19

បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ដោយ​សារ​COVID-19

តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​11​ប្រទេស​ បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19សរុប​​ឡើង​ដល់​54,076​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​1,463​នាក់​។ អ្នក​ស្លាប់​សរុប​ក្នុង​តំបន់​នេះ​ក៏បាន​​ឡើង​​ដល់​​​1,805​នាក់​។

សិង្ហបុរី​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ដោយ​មាន​អ្នកជំងឺ​សរុប​20,939​នាក់ និង​អ្នក​ស្លាប់ចំនួន​​20​នាក់​។

ឥណ្ឌូនេស៊ី​ឈរ​លំដាប់​លេខ​ពីរ​បើ​គិត​ទៅលើ​ចំនួន​អ្នកជំងឺ​សរុប​ ប៉ុន្តែ​ឈរ​លេខ​មួយ​បើ​គិត​អំពី​តួលេខ​អ្នក​ស្លាប់​ ដោយ​មាន​អ្នកជំងឺ​សរុប​12,776​នាក់ និង​អ្នកស្លាប់​សរុប​930​នាក់​។

រីឯ​ប្រទេស​ហ្វីលីពីន​វិញគឺជា​សម្បុក​មេរោគធំជាង​គេ​ទី​បី​ ដោយ​មាន​អ្នក​ជំងឺ​សរុប​10,343​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​685​នាក់​។

ចំណែក​ប្រទេស​វៀតណាម កម្ពុជា​ ឡាវ និង​ទីម័រ​ខាង​កើត គឺជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19នៅ​ឡើយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement