ការស្រាវជ្រាវ​ថ្មី៖ ថ្នាំ​ព្យាបាល​ជំងឺ​​កូ​វីដ​-១៩ ​៣​ ប្រភេទ​ ដែល​មាន​​ប្រសិទ្ធ​ភាព​ចំពោះ​ អូ​មី​ក្រុង ​BA.២

លទ្ធផល​នៃ​ការស្រាវជ្រាវ​ក្នុង​បន្ទប់ពិសោធន៍​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បាន​បង្ហាញថា ឱសថ​ប្រឆាំង​វីរុស ៣ ប្រភេទ ដែល​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ កូ​វីដ-១៩ មាន​ប្រសិទ្ធភាព​ចំពោះ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង BA.២ (ឬ​ហៅថា អូ​មី​ក្រុង​បំបាំងកាយ»។

ក្រុម​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Yoshihiro Kawaoka នៃ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​របស់ សាកលវិទ្យាល័យ​តូ​ក្យូ បាន​ប្រើប្រាស់​ថ្នាំ​ច្រើន​ប្រភេទ លើ​កោសិកា​ដែល​កំពុង​ចិញ្ចឹម​លើ​សត្វ​ស្វា​ដែល​ឆ្លង អូ​មី​ក្រុង BA.។ ពួកគេ​បាន​រកឃើញថា ថ្នាំ​ប្រឆាំង​វីរុស ៣ ប្រភេទ រួមមាន molnupiravia, nirmatrelvir និង remdesivir មាន​ប្រសិទ្ធភាព​ចំពោះ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង BA.។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ត្រូវ​បង្កើន​បរិមាណ​ថ្នាំ​ច្រើនជាង​ធម្មតា ៣ ដង ទើប​មាន​ប្រសិទ្ធភាព​ដូច​ទៅនឹង​ការព្យាបាល កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ ក៏បាន​រកឃើញ​ថ្នាំ​ព្យាបាល​ជំងឺ កូ​វីដ-១៩ ២ ប្រភេទ​ទៀត ដែល​ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​នៅ ជប៉ុន មាន​ប្រសិទ្ធភាព​ចំពោះ អូ​មី​ក្រុង BA២ ប៉ុន្តែ ប្រសិទ្ធភាព​របស់​ពួកវា ថយចុះ​នៅត្រឹម ២០% ធៀប​នឹង​នៅពេល​ប្រើប្រាស់​សម្រាប់​ព្យាបាល​អ្នកជំងឺ​ដែល​ឆ្លង វ៉ា​រ្យ៉​ង់ ដទៃ។

ក្រុម​ខាងលើ​បានឱ្យដឹងថា នឹង​បន្ត​ការស្រាវជ្រាវ​ឱ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត​ទៅលើ​ឱសថ​ទាំងនេះ តាមរយៈ​ការពិសោធ​នៅលើ​សត្វ។ អូ​មី​ក្រុង BA.២ ត្រូវបាន​គេ​ជឿថា មាន​សមត្ថភាព​ឆ្លង​រាលដាល​រហ័ស​ជាង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ប្រភេទ​ដំបូង។ អូ​មី​ក្រុង BA.២ កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន​នៅ ជប៉ុន និង​ប្រទេស​មួយចំនួនទៀត៕

Advertisement