នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ (តពីម្សិលមិញ)

អ៊ីយូ(សហភាពអឺរ៉ុប) ថែមទាំងបានជំរុញលោកត្រាំ ឱ្យប្ដូរចិត្តទៀតផងថា៖ “ទង្វើផ្សេងៗ ដែលជាការធ្វើឱ្យលទ្ធផលលំដាប់អន្តរជាតិត្រូវចុះខ្សោយនោះ គឺជារឿងដែលត្រូវចៀសវាង…ដោយសារតែបរិបទនេះហើយ ទើបយើងជំរុញសហរដ្ឋអាមេរិកឱ្យពិចារណាឡើងវិញអំពីការសម្រេចចិត្ត ដែលបានប្រកាសចេញមកហើយនោះជាថ្មីម្ដងទៀត”

អត្ថបទ​ពាក់​ព័ន្ធ៖
នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ(1)
នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ(2)

ក្នុងទំនងដូចគ្នានោះដែរ ខណៈដែលអ៊ីយូ មានការយល់ឃើញមិនស្របគ្នានឹងចិនកាលពីពេលថ្មីៗនេះ ក្នុងរឿងដែលក្រុងប៉េកាំងបម្រុងនឹងចេញច្បាប់សន្តិសុខជាតិថ្មីមកប្រើលើទីក្រុងហុងកុងនោះ ទាំងទីក្រុង ប្រ៊ុចសែល និងទីក្រុងធំៗសំខាន់ៗនានារបស់អឺរ៉ុប បាននាំគ្នាដាក់ខ្លួនឯងឱ្យនៅឆ្ងាយពីពាក្យសម្ដីធ្ងន់ៗដែលក្រុងវ៉ាស៊ីនតោនប្រើវាយប្រហារក្រុងប៉េកាំង។ តែទីបំផុតទៅ សហរដ្ឋអាមេរិកចាំបាច់ត្រូវតែសុខចិត្ត និងល្មមគ្រប់គ្រាន់ ត្រឹមតែការបានចេញសេចក្ដីថ្លែងការណ៍មួយច្បាប់ ជាមួយបក្ខពួកប្រទេសអង់ហ្គ្លោ-សាក់សុងដូចគ្នា ក្នុងរឿងពាក់ព័ន្ធនឹងស្ថានការណ៍ក្នុងទីក្រុងហុងកុង។

សម្រាប់អ៊ីយូវិញ ពួកគេងាកមកចេញសេចក្ដីថ្លែងការណ៍យ៉ាងខ្លី អំពីទីក្រុងហុងកុងមួយច្បាប់របស់ខ្លួន ដោយបានបង្ហាញពី “ក្ដីបារម្ភកង្វល់ខ្លាំងបំផុតចំពោះវិធានការផ្សេងៗដែលភាគីចិនបានប្រើកាលពីថ្ងៃទី28 ឧសភា”។ ដោយអ៊ីយូ បានវាយតម្លៃថា តាមរយៈសកម្មភាពនេះ ក្រុងប៉េកាំងបាន “បង្កើតភាពប្រថុយប្រថានក្នុងការក្លាយជាការវាយបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ “ប្រទេស1 ប្រព័ន្ធ2” និងដល់ការអាណាព្យាបាលខ្លួនឯងក្នុងកម្រិតខ្ពស់របស់តំបន់គ្រប់គ្រងពិសេសហុងកុង”

តែសេចក្ដីថ្លែងការណ៍នេះ ក៏បានសរុបដោយសំណេរថា៖ “សម្ព័ន្ធភាពដែលអ៊ីយូមានជាមួយចិន ស្ថិតលើការគោរព និងភាពជឿទុកចិត្ត រវាងគ្នានឹងគ្នា។ ការសម្រេចចិត្តលើកនេះ បានធ្វើឱ្យកើតជាសំណួរ និងចម្ងល់កាន់តែច្រើនឡើងទៅទៀត ពាក់ព័ន្ធនឹងការតាំងចិត្តរបស់ចិនក្នុងការប្រកាន់ខ្ជាប់ការប្រព្រឹត្តតាមសន្ធិសញ្ញាអន្តរជាតិផ្សេងៗរបស់ខ្លួន។ យើងនឹងលើកយកប្រធានបទបញ្ហានេះមកពិភាក្សា ក្នុងកិច្ចសន្ទនាដែលយើងកំពុងធ្វើយ៉ាងបន្តបន្ទាប់ជាមួយចិន”

ការប្រេះស្រាំ ដែលធ្វើឱ្យទន់ខ្សោយ

បទសរុបដែលបង្ហាញឱ្យឃើញនៅក្នុងពេលនេះក៏គឺ ការដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ គិតតែពីធ្វើអ្វីតាមអំពើចិត្តតែម្នាក់ឯង ក្នុងរឿងពាក់ព័ន្ធនឹង G7 និងភាពប្រេះស្រាំដែលកាន់តែមុតជ្រៅខ្លាំងឡើងគ្រប់ពេល ដែលលោកបានសាងឡើង រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសសម្ព័ន្ធមិត្តណាតូរបស់ខ្លួន។ នៅទីបំផុតទៅ អាចនឹងពិសោធឱ្យឃើញថា វាបានក្លាយជាការកាត់បន្ថយកម្លាំងរបស់អាមេរិកយ៉ាងស៊ីជម្រៅ។

ការឈ្លោះទាស់ទែងគ្នា រវាងប្រទេសនៅត្រើយទាំងសងខាងនៃអាត្លង់ទិកនេះ មិនមែនជារឿងថ្មីឡើយ ប៉ុន្តែ សម្រាប់គ្រានេះ ការបែកបាក់គ្នាមែនទែនកំពុងតែបង្កខ្លួន និងអភិវឌ្ឍឡើង…ទង្វើផ្សេងៗរបស់លោកត្រាំ កំពុងទាមទារឱ្យត្រូវតែដាក់សំណួរពាក់ព័ន្ធនឹងសាមគ្គីភាពកម្រិតមូលដ្ឋានរបស់ប្រទេសលោកខាងលិច ដែលធ្លាប់ជាគុណសម្បត្តិដ៏ស្ថិតស្ថេរមួយប្រការ របស់នយោបាយពិភពលោករហូតមក តាំងពីសង្គ្រាមត្រជាក់ ចាប់ផ្ដើមឡើងក្នុងអំឡុងចុងទសវត្សរ៍1940។

សហរដ្ឋអាមេរិក ដែលព្យាយាមរក្សាឋានៈភាពជាមេកើយលើអ្នកឯទៀតក្នុងកម្រិតទូទាំងពិភពលោក ឱ្យស្ថិតនៅជានិរន្តន៍កាលនោះ នៅតែកំពុងដើរលើដំណើរផ្លូវរបស់អំឡុង 7ទសវត្សរ៍កន្លងមកក្នុងអតីតកាល ដោយខ្សែភ្នែកដែលបានទទួលការហ្វឹកហាត់មក ក្នុងរឿងការសាង “ទិដ្ឋភាពសត្រូវ” ដែលបានជួយបង្កឱ្យកើតកិច្ចការងារខាងធុរកិច្ច សម្រាប់សម្ព័ន្ធមិត្តខាងយោធា ជាមួយភាគីឧស្សហកម្ម(military-industrial complex) របស់ខ្លួន ហើយបន្ទាប់ពីនោះ វាក៏ក្លាយជាប្រភពចំហេះ ចិញ្ចឹមក្ដីស្រមើស្រមៃក្នុងរឿងសតវត្សរ៍ថ្មីរបស់ជនជាតិអាមេរិក (New American Century)។

សារៈខ្លឹមសាររបស់ក្ដីស្រមៃនេះ ស្ទើរតែមិនបានរីកលូតលាស់ចេញមកពីសេចក្ដីពិតឡើយ ចំណាប់អារម្មណ៍ ក្ដីកង្វល់បារម្ភរបស់ពួកប្រទេសសម្ព័ន្ធមិត្តចម្បងៗរបស់សហរដ្ឋអាមេរិក កំពុងងាកចេញផ្សេងទៅ ជាបណ្ដើរៗពីចំណាប់អារម្មណ៍ ក្ដីកង្វល់បារម្ភរបស់អាមេរិក។

រូបភាពប្រវត្តិសាស្ត្រនៃការប្រឈមមុខដាក់គ្នារវាងលោកស្រីនាយករដ្ឋមន្ត្រីនៃប្រទេសអាល្លឺម៉ង់ អ៊ែងជើឡា មើរកែល ជាមួយលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងអំឡុងកិច្ចប្រជុំ សាំមិតក្រុម G7 កាលពីថ្ងៃទី9 មិថុនា ឆ្នាំ2018 នៅប្រទេសកាណាដា

គ្មានអ្នកណាលេងជាមួយ

ដូច្នេះ រឿងប្រភេទការលែងលះបំបែកដាច់ (Decoupling) ពីចិន ដែលលោកត្រាំព្យាយាមជំរុញទាមទារនោះ ខាងភាគីលោកខាងលិច ក៏មិនមានអ្នកណាលេងជាមួយឡើយ ដោយសម្រាប់ប្រទេសលោកខាងលិចផ្សេងៗវិញ ការយល់ឃើញចរន្តចម្បងនោះ គឺប្រកាន់ខ្ជាប់ក្នុងការសហការគ្នាខាងសេដ្ឋកិច្ចក្នុងកម្រិតទូទាំងពិភពលោក។ ការយល់ឃើញភាគច្រើនក្នុងពិភពលោកក្នុងពេលនេះ គឺថា សង្គមទាំងឡាយដែលអាចសាងខ្លួនឯងឡើងមកថ្មីយ៉ាងជោគជ័យខ្លាំងបំផុត បានទៅលើសង្គមដែលអាចធ្វើការរួមគ្នាបាន ក្នុងកម្រិតឆ្លងប្រទេស និងឆ្លងភូមិភាគ ដើម្បីជួយឧបត្ថម្ភគាំទ្រឱ្យសេដ្ឋកិច្ចរបស់ពួកគេងើបខ្លួនឡើងបាន។

នៅពេលច្នៃចូលមកនៅក្នុងបរិបទរបស់ជំងឺរាតត្បាតកូវីដ-19 ជាពិសេសមុននេះ ដែលកំពុងបង្កឱ្យកើតជាស្រមោលខ្មៅងងឹតនៃភាពអាចទៅរួចមួយដែលថា សេដ្ឋកិច្ចទូទាំងពិភពលោកនឹងឈានចូលឆ្ពោះទៅរកសភាវធ្លាក់ចុះ កណ្ដាលភាពភ័យខ្លាចដែលលាក់កប់ជ្រៅ ស្រមោលខ្មៅងងឹតរបស់ជំងឺរាតត្បាតដ៏ធំនេះ អាចនឹងសណ្ដូកខ្លួនវែង ហុចផលប៉ះពាល់យ៉ាងយូរអង្វែងតទៅទៀត។ ទើបវាក្លាយជារឿងចៀសមិនផុតស្រេចទៅហើយ ដែលការងើបខ្លួនឡើង ដែលដឹកនាំដោយប្រជាជាតិអាស៊ី កំពុងមានមន្តស្នេហ៍ទាក់ទាញចំណាប់អារម្មណ៍ពេញមួយរយៈពេល 4ខែកន្លងមកនេះ ដោយសហគមន៍អាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនទៅហើយ ដោយបានចូលមកជំនួសសហភាពអឺរ៉ុប។

…នៅមានត…

ប្រភព៖ សាព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement