ប្រធានាធិបតី​អាម៉េរិក បង្ហោះ​រូបថត​កំពុងធ្វើការ បន្ទាប់ពី​ឆ្លង​កូ​វីដ-១៩

លោក ចូ បៃដិន

លោក ចូ បៃ​ដិ​ន បាន​ចែក​រំ​លែង​រូបថត​លោក​កំពុង​អង្គុយ​ធ្វើការ និង​បង្ហោះ​វីដេអូ​អះអាងថា លោក​មាន​សុខ​ភាពល្អ បន្ទាប់ពី​ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​នឹង​វីរុស​កូ​វីដ-១៩។

រូបថត​ដែល​ត្រូវបាន ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​បង្ហាញថា លោក​កំពុង​ញញឹម​នៅពេល​អង្គុយ​ធ្វើការ​ក្នុង​ការិយាល័យ​របស់លោក នៅ សេត​វិមាន។

«គ្រប់គ្នា ខ្ញុំ​មាន​សុខភាព​ល្អ​ទេ។ អរគុណ​ដែល​បាន​បារម្ភ។ ខ្ញុំ​បាន​ហៅ​ទៅកាន់​តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Bob Casey, តំណាងរាស្ត្រ​សភា​ជាន់​ទាប Matt Cartwright និង អភិបាលក្រុង Paige Cognetti (នៅ​ទីក្រុង Scranton រដ្ឋ Pennsylvania) ដើម្បី​សម្ដែង​ការសោកស្ដាយ​ដោយសារ​ខកខាន​មិនបាន​ចូលរួម​ព្រឹត្តិការណ៍​នៅថ្ងៃនេះ​របស់​យើង។ តោះ ធ្វើការ​បន្តទៀត» លោក បៃ​ដិ​ន បង្ហោះ​សារ​អម​ជាមួយ​រូបថត​របស់លោក។

នៅលើ​ទំព័រ Twitter លោក បៃ​ដិ​ន វ័យ ៧៩ ឆ្នាំ ក៏បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញថា លោក​កំពុង​ស្ថិតនៅលើ​ជ្រុង​មួយ​នៃ​រានហាល​របស់ អគារ​សេត​វិមាន និង​បានឱ្យដឹង​អំពី​ស្ថានភាព​សុខភាព​របស់លោក។

«សួស្ដី​គ្រប់គ្នា ខ្ញុំ​សន្និដ្ឋានថា ព្រឹក​នេះ​គ្រប់គ្នា​បានដឹង​រួចហើយ​ថា ខ្ញុំ​ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​នឹង nCoV (កូ​វីដ-១៩) ប៉ុន្តែ ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង ៤ ដូ​ស​រួចហើយ» លោក បៃ​ដិ​ន និយាយ​បណ្ដើរ ញញឹម​បណ្ដើ​ម។ លោក​បន្តថា «ខ្ញុំ​ពិតជា​មាន​សុខភាព​ល្អ និង​បានសម្រេច​កិច្ចការ​ជាច្រើន។ គ្រប់យ៉ាង​នឹង​ល្អប្រសើរ​ឡើងវិញ​មិន​ខាន»។

មុន​នោះ Jean-Pierre ដែល​ជា​លេខា​ផ្នែក​សារព័ត៌មាន​របស់​ លោក បៃដិន បាន​ឱ្យ​ដឹង​ថា លោក បៃ​ដិ​ន បានចាប់ផ្ដើម​ប្រើប្រាស់ Paxlovid ដែលជា​ថ្នាំ​ប្រឆាំង​វីរុស អាចជួយ​កាត់បន្ថយ​ហានិភ័យ​ចូល​ពេទ្យ សម្រាប់​អ្នកជំងឺ​កូ​វីដ-១៩។

Advertisement