បាតុភូត ឡា នី​ណា (La Nina) ដែល​បង្ក​ភ្លៀង និង​ព្យុះ​ច្រើនជាង​ធម្មតា អាច​អូសបន្លាយ​ដល់​ឆ្នាំ ២០២៣

វដ្ដ​អាកាសធាតុ ឡា នី​ណា ដែល​កំពុង​ជះឥទ្ធិពល​ដល់​សីតុណ្ហភាព​សកល និង​ធ្វើឱ្យ​អាកាសធាតុ​មិនល្អ​កើតឡើង​ញឹកញាប់​ជាង​មុន នឹង​អូសបន្លាយ​ច្រើន​ខែ​ទៀត ឬ​អាចមាន​រហូតដល់​ឆ្នាំ ២០២៣។

ខាងលើនេះ​គឺជា​ការព្រមាន​របស់ អង្គការ​ឧតុនិយម​ពិភពលោក របស់ អង្ការ​សហប្រជាជាតិ (WMO) ដែល​ត្រូវ​បានលើកឡើង​កាលពី​ថ្ងៃទី ១០ មិថុនា។

ឡា នី​ណា (La Nina) គឺជា​បាតុភូត​ផ្ទៃសមុទ្រ​នៅ​ចំ​កណ្ដាល និង​ភាគ​ខាងកើត​ខ្សែ​អេក្វាទ័រ នៅ​តំបន់​ប៉ាស៊ីហ្វិក ចុះ​ត្រជាក់​ជាង​ធម្មតា ដែល​កើតឡើង​ក្រោយ​រយៈ​ពី ២ ទៅ ៧ ឆ្នាំ។ ឡា នី​ណា តែង​ចាប់ផ្ដើម​កើតមានឡើង​ពី​ខែមីនា ដល់​ខែមិថុនា ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ ដំណាក់​កាលដែល​វា​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​គឺ​នៅ​ចុងឆ្នាំ រហូតដល់​ខែកុម្ភៈ​ឆ្នាំ​បន្ទាប់។ នៅ អាស៊ីអាគ្នេយ៍ បាតុភូត​នេះ​តែង​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​លើសពី​កម្រិត​មធ្យម និង​ទឹកជំនន់។

ឡា នី​ណា (La Nina) គឺជា​បាតុភូត​ផ្ទៃសមុទ្រ​នៅ​ចំ​កណ្ដាល និង​ភាគ​ខាងកើត​ខ្សែ​អេក្វាទ័រ នៅ​តំបន់​ប៉ាស៊ីហ្វិក ចុះ​ត្រជាក់​ជាង​ធម្មតា ដែល​កើតឡើង​ក្រោយ​រយៈ​ពី ២ ទៅ ៧ ឆ្នាំ

WMO បានឱ្យដឹងថា បាតុភូត ឡា នី​ណា មានលទ្ធភាព​ប្រមាណ ៧០% ក្នុងការ​អូសបន្លាយ​ពេល​រហូតដល់​ខែសីហា​ខាងមុខ។ ការ​ព្យាករ​មួយចំនួន​ថែមទាំង​បាន​បង្ហាញថា ឡា នី​ណា អាច​កើតមាន​រហូតដល់​ឆ្នាំ ២០២។

បើសិនជា​បាតុភូត​នេះ​កើតឡើង​ដូច​ការ​ព្យាករ​ខាងលើ​មែន នោះ​វា​នឹង​ក្លាយជា​វដ្ដ ឡា នី​ណា ដែល​អូស​បន្លាយពេល ៣ ឆ្នាំ​ជា​បន្តបន្ទាប់​លើក​ទី ៣ នៅ អឌ្ឍគោល​ខាងជើង ដែល​បាន​កត់ត្រា​តាំងពី​ឆ្នាំ ១៩៥០។

បាតុភូត ឡា នី​ណា មាន​ឥទ្ធិពល​ទ្រង់ទ្រាយ​ធំ​ដល់​អាកាសធាតុ​នៅ​ទូទាំង​ពិភពលោក បង្ក​ជា​ឥទ្ធិពល​ផ្ទុយ​ពី អែល នី​ណូ ( EI Nino) ដែលជា​បាតុភូត​ផ្ទៃសមុទ្រ​ឡើង​ក្ដៅ​ជាង​ធម្មតា ប៉ះពាល់​ដល់​សីតុណ្ហភាព​សកល៕

Advertisement