ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ ថ្មី នៅ កូរ៉េខាងជើង ខ្ពស់​ជាងគេ​​បង្អស់​ក្នុង​ពិភពលោក

បុគ្គលិក​សុខាភិបាល​កំពុង​វាស់​កម្ដៅនៅ​សាលា​រៀន​មួយ​នៅ​ ព្យុងយ៉ាង​

ក្នុងអំឡុង ២៤ ម៉ោង​កន្លង ពិភពលោក​បាន​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ជាង ៥២៧,០០០ នាក់ និង​ស្លាប់​ជាង ១,០០០ នាក់ ដោយសារ​កូ​វីដ-១។ កូរ៉េខាងជើង នាំមុខគេ​ក្នុងករណី​វិជ្ជមាន​ថ្មី។

យោងតាម worldometer.info គិត​ត្រឹម​ម៉ោង ០៦ ព្រឹក នៃ​ថ្ងៃទី ២៦ ឧសភា (ម៉ោង​នៅ កម្ពុជា) ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ សរុប​ចំនួន​ជាង ៥២៩,៣៩៨,០០០ នាក់ ក្នុងនោះ​មាន​ជាង ៦,៣០៥,០០០ នាក់​បាន​បាត់​ជីវិត។ ករណី​វិជ្ជមាន​ថ្មី​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង​គឺ ៥២៧,៧១១ នាក់ និង​ស្លាប់​ថ្មី​ចំនួន ១,២៥៩ នាក់។

ក្នុងអំឡុង ២៤ ម៉ោង​កន្លង កូរ៉េខាងជើង នាំមុខគេ​ក្នុង​ពិភពលោក​ស្ដីពី​ចំនួន​អ្នក​ឆ្លង​កូ​វីដ-១៩ ថ្មី ដោយបាន​រកឃើញ​ចំនួន ១១៥,៩៨០ ករណី។ ឈរ​លំដាប់​ទី​ពីរ​គឺ សហរដ្ឋ​អាម៉េរិក ដោយ​រកឃើញ​ជាង ៥១,០០០ ករណី។ ទី​បី​គឺ អាល្លឺម៉ង់ រកឃើញ​ជាង ៤៧,០០០ ករណី។

ក្នុងអំឡុងពេល​ខាងលើ សហរដ្ឋ​អាម៉េរិក ឈរ​លំដាប់​ទីមួយ​ស្ដីពី​តួលេខ​នៃ​ករណី​ស្លាប់​ថ្មី​ដោយសារ​កូ​វីដ-១៩ (១៥៤ នាក់), អាល្លឺម៉ង់ ឈរ​លំដាប់​ទី​ពីរ (១៤៧ ករណី) និង អ៊ីតាលី ឈរ​លំដាប់​ទី​បី (១៣៧ ករណី)។

សហរដ្ឋ​អាម៉េរិក នៅតែ​ជា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​កូ​វីដ-១។ ករណី​វិជ្ជមាន​សរុប​នៅ សហរដ្ឋ​អាម៉េរិក គឺ​ជាង ៨៥ លាន​នាក់ ក្នុងនោះ​មាន​ករណី​ស្លាប់​ជាង ១ លាន​នាក់ ខណៈដែល ឥណ្ឌា ឈរ​លំដាប់​ទី​ពីរ និង ប្រេ​ស៊ី​ល ឈរ​លំដាប់​ទី​បី។

Advertisement