សាក្សី​រៀបរាប់​អំពី​សកម្មភាព​ជនសង្ស័យ​បាញ់រះ​នៅ​សាលារៀន​អាម៉េរិក

សាក្សី​នៅ​កន្លែងកើតហេតុ​ឱ្យដឹងថា ជនសង្ស័យ Salvador Ramos ចត​រថយន្ត​ខុស​ប្រក្រតី នាំឱ្យ​អ្នកដំណើរ​តាម​ដងផ្លូវ​គិតថា រថយន្ត​របស់​ជននេះ​មាន​បញ្ហា ទើប​នាំគ្នា​ទៅ​ជួយ ប៉ុន្តែ ពួកគេ​បែរជា​ត្រូវស្លាប់​ទៅវិញ។

Derek Sotelo កំពុង​រួម​ដំណើរ​ជាមួយ​មិត្ត​រួមការ​ងារ ទៅ​ហូប​អាហារ​ថ្ងៃត្រង់​កាលពី​ថ្ងៃទី ២៤ ឧសភា ក៏​ស្រាប់តែ​ឃើញ Ramos ចត​រថយន្ត​ភិ​ក​អាប់​របស់ខ្លួន​ខុស​ប្រក្រតី។ គ្រប់គ្នា​គិតថា រថយន្ត​របស់​ជននេះ​ជួប​បញ្ហា ទើប​នាំគ្នារ​ត់ទៅ​ជួយ ប៉ុន្តែ ភ្លាមនោះ Ramos ក៏បាន​ចេញពី​រថយន្ត និង​ចាប់ផ្ដើម​បាញ់​តម្រង់​ពួកគេ។

បុគ្គលិក​ក្រុមហ៊ុន​រៀបចំ​ពិធី​បុណ្យសព​ដែល​នៅក្បែរ​សាលារៀន Robb បាន​ស្រែក​ឡើង ធ្វើឱ្យ​ជនដៃដល់​រត់​ចូលក្នុង​សាលារៀន។

Sotelo អាយុ ២៦ ឆ្នាំ ជា​អ្នកគ្រប់គ្រង​ហាង​ជួសជុល​រថយន្ត​នៅក្បែរ​កន្លែងកើតហេតុ​និយាយថា «ខ្ញុំ​ឃើញ​ក្មេងស្រី​ម្នាក់​ប្រឡាក់​ឈាម​ពេញ​ខ្លួន ហើយ​ពុម​ម្ដាយ​របស់​នាង​ស្រែក​ទ្រហោយំ។ នោះ​គឺជា​រូបភាព​ដែល​ពុំមាន​អ្នកណាម្នាក់​ចង់ឃើញ»។

មនុស្ស​ម្នាក់ទៀត​ឈ្មោះ Tamica Martinez និយាយថា កូនប្រុស​អាយុ ១០ ឆ្នាំ​របស់ខ្លួន ដែលជា​សិស្ស​ថ្នាក់​ទី ៤ បានគេច​ខ្លួន​ចេញពី​សាលារៀន​ដោយ​លូន​តាម​បង្អួច។ កូន​របស់​នាង​ប្រាប់ថា បានឃើញ​មនុស្ស ២ នាក់ ត្រូវគេ​បាញ់។

Armando Ramos ដែល​ត្រូវជា​ពូ​របស់ Salvador Ramos យល់ថា ក្មួយ​របស់គាត់​មិនមាន​បំណង​យក​សាលារៀន​ជា​គោលដៅ ប៉ុន្តែ ដោយសារ​ប៉ូលិស​ដេញតាម​ដល់ទី​តាំង​នេះ ទើប​កើតមាន​ការបាញ់រះ។ Salvador Ramos ត្រូវបាន​គេ​ជឿថា បាន​បាញ់សម្លាប់​ជីដូន​របស់ខ្លួន មុនពេល​កើតហេតុ​នៅឯ​សាលារៀន។

រូបថត​របស់​ជនសង្ស័យ និង​កាំភ្លើង​

Advertisement