ក្រុម​តា​វិទូ​រកឃើញ​កាឡាក់ស៊ី នៅ​ឆ្ងាយ​បំផុត និង «ផលិត» ព្រះអាទិត្យ​បាន​ជាង ១០០ ដួង ជា​រៀងរាល់ឆ្នាំ

HD១ អាច​ជាង​កាឡាក់ស៊ី​ដែល​នៅ​ឆ្ងាយ​បំផុត​ក្នុង​ចក្រវាល​ ដែល​មនុស្ស​អាច​មើល​ឃើញ

កាឡាក់ស៊ី HD១ អាចមាន​ប្រហោង​ខ្មៅ​មួយ​ដែលមាន​ម៉ាស​ធ្ងន់​ជាង ១០០ លាន​ដង ធៀប​នឹង​ព្រះអាទិត្យ​របស់​មនុស្ស ឬ​បណ្ដា​ផ្កាយ​ចំណាស់​បំផុត​ក្នុង​ចក្រវាល។

នេះ​អាចជា​កាឡាក់ស៊ី​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១៣.៥ ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ផែនដី ពោលគឺ​ឆ្ងាយ​ជាង ១០០ លាន​ឆ្នាំ​ពន្លឺ បើ​ធៀប​នឹង​កាឡាក់ស៊ី GN-z១១ ដែល​កំពុង​កាន់កាប់​ឯតទគ្គ​កម្ម​បច្ចុប្បន្ន។ ការរកឃើញ​ខាងលើនេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Astrophysical Journal កាលពី​ថ្ងៃទី ៧ មេសា។

HD១ ដែលមាន​សភាព​ភ្លឺ​ខ្លាំង​ក្រោម​ពន្លឺ​ពណ៌​អ៊ុ​ល​ត្រា​វី​យូ​ឡេ (UV) បង្ហាញថា ដំណើរការ​នៃ​ថាមពល​ប្រព្រឹត្ត​ទៅក្នុង​កម្រិត​ខ្ពស់ នៅក្នុង​កាឡាក់ស៊ី​នេះ។ នៅពេល​ធ្វើការ​សិក្សា​ស៊ីជម្រៅ ក្រុម​តារាវិទូ​រកឃើញថា HD១ បង្កើតបាន​ផ្កាយ​រហូតដល់​ជាង ១០០ ដួង/ឆ្នាំ លឿន​ជាង ១០ ដង ធៀប​នឹង​បណ្ដា​កាឡាក់ស៊ី​បង្កើត​ផ្កាយ​រហ័ស (Starburst Galaxy) នានា។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​លើក​ជា​សម្មតិកម្ម​ចំនួន ២ ដើម្បី​បកស្រាយ​អំពី​ថាមពល​មហាសាល​ដែល​បញ្ចេញ​ពី HD។ ទីមួយ កាឡាក់ស៊ី​នេះ​អាចមាន​ប្រហោង​ខ្មៅ​ដែលមាន​ម៉ាស​ធ្ងន់​ជាង​ព្រះអាទិត្យ ១០០ លាន​ដង នៅ​ចំ​កណ្ដាល។ បើ​ដូច្នេះ​មែន នេះ​នឹង​ជា​ប្រហោង​ខ្មៅ​វ័យ​ចំណាស់​បំផុត​ជាមួយនឹង​ទំហំ​ប៉ុន​នេះ។ ទី​ពីរ HD១ អាចមាន​ផ្កាយ​មួយចំនួន​ដែល​កកើតឡើង​មុនគេ​បង្អស់​ក្នុង​ចក្រវាល។

ក្រុម​តារាវិទូ​ខាងលើ បាន​រកឃើញ HD១ នៅពេល​សង្កេត​រយៈពេល ១,២០០ ម៉ោង ដោយ​ប្រើ​កែវយឹត Subaru នៅ Hawaii, VISTA នៅ ស៊ី​លី, Infrared នៅ អង់គ្លេស និង​តេ​ឡេ​ស្កុប​អវកាស Spitzer ដែល​បច្ចុប្បន្ន​បាន​ចូលនិវត្តន៍​របស់ ណា​សា ហើយ​ក្រោយមក​ក៏​កំណត់​បាន​រយៈ​ចម្ងាយ​ដោយ​ប្រើប្រាស់​កែវយឹត ALMA នៅ ស៊ី​លី។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​បន្ត​តាមដាន HD១ ដោយ​ប្រើប្រាស់​កែវយឹត​អវកាស James Webb នាពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​បញ្ជាក់បន្ថែម​ចំពោះ​ការ​គណនា​របស់​ពួកគេ៕

Advertisement