កងទ័ព​អ៊ុយ​ក្រែ​ន ប្រកាសថា កំពុង «ចងជើង» កងកម្លាំង​រុស្ស៊ី នៅក្បែរ រដ្ឋធានី​កៀវ

ក្បួន​យោធារុស្ស៊ី នៅ​ជាយក្រុង​កៀវ កាល​ពីថ្ងៃទី ៧ មីនា

កងទ័ព​អ៊ុយ​ក្រែ​ន និយាយថា ល្បឿន​នៃ​ការ​សម្រុកចូល​របស់ រុស្ស៊ី ទៅក្នុង​តំបន់​នានា​របស់ អ៊ុយ​ក្រែ​ន កំពុង​បន្ថយល្បឿន និង​ត្រូវ «ចងជើង» ក្នុងការ​ព្យាយាម​រុលចូល ទីក្រុង​កៀវ។

កងទ័ព​អ៊ុយ​ក្រែ​ន កំពុង​ប្រឹងប្រែង​ទប់ស្កាត់​ទាហាន​របស់ រុស្ស៊ី ដែល​កំពុង​ព្យាយាម​សម្រុក​ចូលក្នុង​តំបន់​ភាគ​អាគ្នេយ៍​របស់​ប្រទេស​នេះ ក្នុងនោះ​មាន​តំបន់ Donetsk និង Slobozhansky ក៏ដូចជា​នៅ​ជាយក្រុង​កៀវ នេះ​បើតាម អគ្គបញ្ជាការដ្ឋាន​កង​ទ័ព​អ៊ុយ​ក្រែ​ន។

ព័ត៌មាន​នេះ ត្រូវបាន​លើកឡើង បន្ទាប់ពី AFP កាលពី​ថ្ងៃទី ៩ មីនា បានឱ្យដឹងថា រថក្រោះ​រុស្ស៊ី បានបង្ហាញ​ខ្លួន​នៅ​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ ពី​រដ្ឋធានី។ ចំណែក​រថពាសដែករ​បស់ រុស្ស៊ី ក៏​បង្ហាញ​វត្ត​មាននៅ​តំបន់​ភាគ​ឦសាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ ប៉ុណ្ណោះ ពី​រដ្ឋធានី​កៀវ។

ក្រសួងការពារជាតិ​អង់គ្លេស ក៏បាន​បញ្ជាក់ថា ក្បួន​រថយន្តយោធា​ធំ​របស់ រុស្ស៊ី នៅ​ភាគ​ពាយព្យ​របស់ ក្រុង​កៀវ កំពុង​រង «ការខូចខាត​ជា​បន្តបន្ទាប់»។

Advertisement