រុស្ស៊ី ប្រកាសថា បាន​កម្ទេច​ប្រព័ន្ធ​ការពារ​ដែនអាកាស ១២៣ ឈុត របស់ អ៊ុយ​ក្រែ​ន

ក្រសួងការបរទេស​រុស្ស៊ី ប្រកាសថា បាន​កម្ទេច​រាប់ពាន់​គោលដៅ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចំនួន ១២៣ ឈុត​ផងដែរ។

«ជារួម រាប់​ចាប់តាំងពី​ចាប់ផ្ដើម​យុទ្ធនាការ​យោធា គោលដៅ​ចំនួន ២,៥៨១ នៃ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​បំផ្លាញ។ ក្នុងនោះ​មាន ទីបញ្ជាការ និង​ប្រព័ន្ធ​បញ្ជាការ​ចំនួន ៩០ កន្លែង, ប្រព័ន្ធ​ការពារ​ដែនអាកាស S-៣០០, Buk-M១ និង Osa ចំនួន ១២៣ ឈុត និង រ៉ា​ដា ចំនួន ៨១ គ្រឿង» អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី លោក Igor Konashenkov បានឱ្យដឹង​កាលពី​ថ្ងៃទី ៨ មីនា។

លោក Igor Konashenkov អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្ស៊ី

Konashenkov ថ្លែងថា កងទ័ព​រុស្ស៊ី បាន​បំផ្លាញ​រថក្រោះ និង​រថពាសដែក​ចំនួន ៨៩៧ គ្រឿង, ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ចំនួន ៩៥ គ្រឿង, កាំភ្លើង​ធំ ៣៣៦ ដើម, រថយន្តយោធា ៦៦២ គ្រឿង និង​យន្តហោះ​គ្មាន​មនុស្ស​បើក ៨៤ គ្រឿង។

ទាក់ទង​នឹង​បញ្ហា​ខាងលើ ភាគី​អ៊ុយ​ក្រែ​ន មិនទាន់​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​នៅឡើយ។

Advertisement