អគ្គមេបញ្ជាការ​កងទ័ព​របស់ ប្រទេស​ស៊ី​លី លាលែង​ពី​តំណែង

ឧត្ដមសេនីយ៍ Richardo Martinez

ប្រភពព័ត៌មាន​ពី អាម៉េរិក​ឡាទីន បានឱ្យដឹងថា អគ្គមេបញ្ជាការ​កងទ័ព របស់ ប្រទេស​ស៊ី​លី ឧត្ដមសេនីយ៍ Richardo Martinez កាលពី​ថ្ងៃទី ២ មីនា បានប្រកាស​លាលែង​ពី​តំណែង។

ការសម្រេចចិត្ត​របស់ លោក Richardo Martinez ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ត្រូវបាន​សួរចម្លើយ​អំពី​កំហុស​ទាក់ទិន​នឹង​អំពើពុករលួយ​ក្នុង​ជួរ​កងទ័ព នៃ ប្រទេស​ស៊ី​លី។

ឧត្ដមសេនីយ៍ Richardo Martinez ឱ្យដឹងថា បានដាក់​លិខិត​លាលែង​ពី​តំណែង ជូន​ប្រធានាធិបតី​ស៊ី​លី រួចហើយ ប៉ុន្តែ លោក​អះអាងថា លោក​ពុំមាន​កំហុស ហើយ​តែងតែ​គោរព​ច្បាប់។

បើសិន​មិនបាន​លាលែង​ពី​តំណែង ឧត្ដមសេនីយ៍ Martinez នឹង​ក្លាយជា​អគ្គមេបញ្ជាការ​កងទ័ព​ដំបូង​គេ​របស់ ស៊ី​លី ដែល​ត្រូវបាន​ស៊ើបអង្កេត​រឿង​ពុករលួយ៕

Advertisement