មេដឹកនាំ​នៃ ប្រទេស​ឆេ​ឆេ​នី ទទួលស្គាល់ថា បាន​បញ្ជូន​ទ័ព​ទៅ​ជួយ រុស្ស៊ី

កងកម្លាំង​របស់ ឆេឆេនី នៅ​ រដ្ឋធានី​ក្រូស្នី កាលពីថ្ងៃទី ២៥ កុម្ភៈ

មេដឹកនាំ​របស់ សាធារណរដ្ឋ​ឆេ​ឆេ​នី លោក រ៉ា​ម​ហ្សា​ន កា​ឌី​រូ​វ (Ramzan Kadyrov) ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ ប្រធានាធិបតី ពូ​ទីន បញ្ជាក់ថា ប្រទេស​នេះ​បាន​បញ្ជូន​ទ័ព​ទៅកាន់ អ៊ុយ​ក្រែ​ន។

«កងកម្លាំង​ត្រូវបាន​បំពាក់អាវុធ​គ្រប់គ្រាន់ មិនទាន់​រង​ការខូចខាត​អ្វី​ឡើយ ហើយ​ដណ្ដើមបាន​មូលដ្ឋាន​យោធា​មួយចំនួន​ពី អ៊ុយ​ក្រែ​ន» លោក កា​ឌី​រូ​វ អះអាង​ដូច្នេះ។

មេដឹកនាំ​របស់​ប្រទេស​ខាងលើ បន្ថែមថា ការដណ្ដើម​កាន់កាប់​ទីក្រុង ដូចជា កៀវ និង ខារ​កូវ មិនមែនជា​បញ្ហា​ចោទ ប៉ុន្តែ ភារកិច្ច​គឺ​ការធ្វើ​យុទ្ធនាការ​មួយ​ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​ចៀសវាង​ការស្លាប់។

Advertisement