ទ័ព​រុស្ស៊ី សម្រុកចូល​រដ្ឋធានី មន្ត្រី​អ៊ុយ​ក្រែ​ន អំពាវនាវ​ឱ្យ រុស្ស៊ី ចូល​តុ​ចរចា

អគាររងការខូចខាត បន្ទាប់​ពី​ រុស្ស៊ី វាយ​លុក​ចូល​ រដ្ឋធានីកៀវ​ នាថ្ងៃ​សុក្រ​នេះ​

ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យមាន​កិច្ចចរចា​ជាមួយ មូ​ស្គូ បើសិនជា​អាច នៅក្នុង​ស្ថានការណ៍​ដែល​កងទ័ព​រុស្ស៊ី កំពុង​សម្រុកចូល រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន។

«យើង​ចង់បាន​សន្តិភាព។ គួរតែមាន​កិច្ចចរចា បើសិនជា​អាច។ បើសិន ទីក្រុង​មូ​ស្គូ យល់ព្រម​ចរចា រួមទាំង​បញ្ហា​ដែល​ស្នើឱ្យ អ៊ុយ​ក្រែ​ន នៅ​ជា​អព្យាក្រឹត​ជាមួយ ណា​តូ យើង​នឹងចូលរួម» លោក Mykhailo Podolyak ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ថ្លែង​ដូច្នេះ។

លោក Mykhailo Podolyak បន្ថែមថា៖ «ការត្រៀម​ជាស្រេច​ដើម្បី​ចរចា​គឺជា​ផ្នែក​មួយ​នៅក្នុង​ការស្វែងរក​សន្តិ​ភាព​យូរអង្វែង​របស់​យើង»

Advertisement