លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន៖ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដាក់សំណើ 5 ចំណុច ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន-ចិន

សម្ដេចតេជោ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅមុនកិច្ចប្រជុំនារដ្ឋធានីប៉េកាំង កាលពីថ្ងៃទី 29 មេសា 2019

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី 30 នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-ចិន ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 22 វិច្ឆិកា 2021 តាមរយៈ​ប្រព័ន្ធ​វីដេអូ។

នៅក្នុង​កិច្ចប្រជុំ​នេះ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បានដាក់​សំណើ 5 ចំណុច ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន-ចិន ក្នុងនោះ​មានដូចជា ការកសាង​ផ្ទះ​ដែល​ប្រកបដោយ​សន្តិភាព​ជាមួយ​គ្នា ឬ ការកសាង​ផ្ទះ​ដ៏​ស្រស់ស្អាត​ជាមួយគ្នា។ល។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ សម្ដេច​តេជោ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ចិន​ ដែល​បាន​ចូល​រួម​ចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ COVID-19 និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​-សង្គម​នៅ​ កម្ពុជា​ ផងដែរ​។

ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន​ខាងក្រោម៖

Advertisement