វៀតណាម​ចំអក​ឱ្យ Ariana Grande ថា ជា​កំពូល​នារី​បោក​គ្រាប់បែក

បន្ទាប់ពី​ព័ត៌មាន​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការបោកគ្រាប់បែក (បោកប្រាស់) ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​នាង Ariana Grande លេចឮ​ឡើង  អ្នកសារព័ត៌មាន​រៀ​ត​ណា​ម​បាន​សរុប​ព្រឹត្តិការណ៍​របស់​នាង​ឡើងវិញ ដោយ​រៀបរាប់​ពី​ការប្រគំ​តន្ត្រី​ទេសចរណ៍​ជុំវិញ​ពិភពលោក ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ចំពោះ​រូបនាង រហូតដល់​មាន​ទស្សនា​វ​ដ្តី​មួយ​ចេញផ្សាយ​ក្រោម​ចំណងជើងធំៗថា Dangerous Woman Tour ឬ​កំពូល​នារី​បោក​គ្រាប់បែក​ទៀតផង។

1.ការបោកគ្រាប់បែក​នៅ​ទីក្រុង Manchester ប្រទេស​អង់គ្លេស (មួយ​នេះ​បោក​គ្រាប់បែក​មែនទែន)
នៅក្នុង​ទីក្រុង Manchester City កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី22 ខែឧសភា កន្លងទៅនេះ មាន​ហេតុការណ៍​បោក​គ្រាប់បែក(មែនទែន) បាន​កើតឡើង​នៅក្នុង​ការប្រគំ​តន្ត្រី​របស់​តារាចម្រៀង​ស្រី​រូបនេះ ដែល​ធ្វើឱ្យ​មនុស្ស​ស្លាប់ 22 នាក់ និង 50 នាក់​រងរបួស។

2.បោក​គ្រាប់បែក​អ្នកគាំទ្រ​នៅ​កូរ៉េ
នៅ​ថ្ងៃទី14 ខែសីហា ឆ្នាំ2017 តារាចម្រៀង​ស្រី​រូប​ស្រស់​ម្នាក់នេះ ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​មុន​មួយថ្ងៃ​ដើម្បី​ចូលរួម​សម្ដែង​ក្នុង​ការប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​ថ្ងៃទី15 ។ នាង​បាន​កុហក និង​បោកប្រាស់​អ្នកគាំទ្រ​កូរ៉េ​ឱ្យ​ទិញ​សំបុត្រ VIP ជាច្រើន​សន្លឹក​ដែលមាន​តម្លៃថ្លៃៗ តែ​ផ្ទុយទៅវិញ​នាង​មក​សម្ដែង​មិនបាន​គ្រប់ Show និង​ថែមទាំង​ប្រញាប់​ចាកចេញ​ទៅវិញ ដោយ​រំសាយ​ការប្រគំ​តន្ត្រី​នោះ​នៅក្នុង​បរិវេណ Gimpo Airport ទាំង​កណ្តាល​ទី ។

3.បោក​គ្រាប់បែក​ជនជាតិ​វៀតណាម 5 ម៉ោង​មុន​សម្ដែង
នៅ​ថ្ងៃទី23 ខែសីហា ឆ្នាំ2017 មុនពេល​ចាប់ផ្ដើម​ការប្រគំ​តន្ត្រី​របស់​នាង​នៅ​ប្រទេស​វៀតណាម តារាចម្រៀង​ស្រី​រូបនេះ​បាន​សរសេរ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម អ៊ី​ន​ស្តា​ក្រាម​របស់ខ្លួន​ថា សូម​រំសាយ​ការប្រគំ​តន្ត្រី ដោយ​មូលហេតុ​របស់​នាង​គឺ សុខភាព​មិនល្អ។ អ្នកគាំទ្រ​វៀតណាម​បាន​រិះគន់​នាង​ថា មិន​ត្រឹមតែ​បំផ្លាញ​ទឹកចិត្ត​អ្នកគាំទ្រ​វៀតណាម និង​ជនបរទេស​ដែល​បាន​ជិះ​យន្ដហោះ​មក​មើល​ប៉ុណ្ណោះ​ទេ តែ​នៅ​បោក​គ្រាប់បែក​ដាក់​តារា​វៀតណាមល្បីៗដ៏ទៃទៀត​ជាច្រើន ដែល​ត្រូវ​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​នេះ​ទៀតផង។

4.លុបចោល​ការប្រគំ​តន្ត្រី​នៅតាម​បណ្ដា​ប្រទេស​នានា ដោយ​មូលហេតុ​មាន​បញ្ហា​សុខភាព
Ariana បាន​លុបចោល​កម្មវិធី​ខន​សឺត​ម្តង​ហើយ​ម្តងទៀត​នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ទីក្រុង​ឡុង​ដ៍ ប្រទេស​ស្វ៊ី​ស ប្រទេស​ម៉ិ​ក​ស៊ិ​ក ចំនួន​ពីរដង ដោយ​សំអាង​លើ​មូលហេតុ​ជាច្រើន រួមមាន​បញ្ហា​សុខភាព និង​បញ្ហា​ផ្លូវចិត្ត​បន្ទាប់ពី​កើតហេតុ​ការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Manchester៕

Advertisement