ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មកថាជ័យភាពយន្ត លើកដៃដប់អំពាវនាវសប្បុរសជនគាំទ្រ«១ម៉ោងដើម្បីសង្គមជាតិ»

«១ម៉ោងដើម្បីសង្គមជាតិ» ត្រូវ ផលិតកររឿង «ដើម្បីកូន» លោក ហ៊ុយ យ៉ាឡេង បញ្ជាក់ក្នុងវីដេអូឃ្លីបរយៈពេលជាង4នាទី លើបណ្ដាញសង្គមនៅថ្ងៃទី4 ខែវិច្ឆិកា នេះ ថា ដោយសារលោកសង្កេតឃើញមានមនុស្សភាគច្រើន ខំប្រឹងធ្វើការងារដើម្បីខ្លួនឯង និងគ្រួសារ ប៉ុន្ដែមិនបានគិតគូរ ឬចែករំលែកពេលវេលាណាមួយច្បាស់លាស់ដើម្បីជួយសង្គមឡើយ។ ដូច្នេះហើយទើបលោកផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើង ដោយ «១ម៉ោងដើម្បីសង្គមជាតិ» មានន័យថា មនុស្សយើងមួយអាទិត្យក្រៅពីធ្វើការដើម្បីខ្លួនឯងនិងគ្រួសារហើយ គួរចំណាយពេល១ម៉ោងយ៉ាងតិចដើម្បីជួយដល់សង្គមជាតិវិញ។

លោកថា គំនិតនេះលោកបានគិតយូរហើយតែរង់ចាំអក្សរមានសិនចាំធ្វើ តែដោយសារកូវីតធ្វើឱ្យលោកភ្ញាក់ខ្លួនទៅមុខទៀតមិនដឹងមានរឿងអ្វីទាន់គំនិតនៅមានកម្លាំងនៅមានគួរតែធ្វើ ហើយបានការជម្រុញពីមិត្តខ្ញុំម្នាក់ឈ្មោះ ម៉ែនចនសុន ផងទើបសម្រេចចិត្តធ្វើ តែអាចធ្វើទៅបានគឺត្រូវមានការចូលរួមពីបងប្អូនមិត្តភក្រអ៊ំពូមីងជួយជាកម្លាំងកាយចិត្តនិងថវិការទើបជោគជ័យបាន។

លោក ហ៊ុយ យ៉ាឡេង ក៏អំពាវនាវដល់អ្នកដែលមានទេពកោសល្យ មានគំនិតថ្មីៗ ឬអ្នកដែលចង់ចូលរួមក្នុងសកម្មភាពអប់រំសង្គមដោយផ្ទាល់ឲ្យចូលរួមជាមួយលោកក្នុងការធ្វើដោយផ្ទាល់ និងបំផុសគំនិតឱ្យជនរួមជាតិចេះគិតគូរពីសង្គមជាតិកាន់តែច្រើនឡើង។ រីឯសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែលមិនអាចចូលរួមសកម្មភាពនេះដោយផ្ទាល់បាន ក៏អាចជួយបរិច្ចាគនូវថវិកាដើម្បីគាំទ្រកម្មវិធីនេះបានដែរ តាមរយៈទូរស័ព្ទលេខ 012 / 069 239 789។ នៅក្នុងកម្មវិធី «១ម៉ោងដើម្បីសង្គមជាតិ» នេះ លោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកផ្ដួចផ្ដើមគំនិត អះអាងថា រូបលោកនឹងចេញមុខមុនគេក្នុងការចូលរួមអប់រំដល់ជនរួមជាតិតាមរយៈរឿង «វិបត្តិផ្សែងបារី» ដែលរឿងអប់រំខ្លីនេះនឹងចេញក្នុងពេលឆាប់ៗ។

Advertisement