បែ​ក​ធ្លាយ!! Jenne ទាក់​ទង​​​កីឡា​ករ Basketball

យោងតាម​​​សារព័ត៌មាន Page Siបានចេញ​​​ផ្សាយ​​​ថា​ថា តារា​​​ស្រី Kendall កំពុងតែ​ព្យាយាម​ទាក់ទង​ជាមួយនឹង​កីឡាករង​កីឡាករ Basketball  ដែលមាន​ឈ្មោះថា Blake Griffin កាលពី​សប្ដាហ៍​កន្លងទៅ​នេះ ដោយ​នាង​បាន​ឧស្សាហ៍​ចេញទៅ​ខាងក្រៅ​ជាមួយ​គេ រហូតដល់​នៅ​ជាមួយគ្នាទល់ៗភ្លឺ​អស់​ចំនួន 2 រាត្រី​មកហើយ  និង​នា​ចុង​សប្ដាហ៍​កន្លងមកនេះ នាង​ថែមទាំង​បាន​បណ្ដើរ​គូស្នេហ៍​ទៅកាន់​ឆ្នេរសមុទ្រ នឹង​លម្ហែកាយ​នៅឯ​សណ្ឋាគារ Surf Lodge Hotel ទៀតផង។

អ្នកប្រមាញ់​រូបភាព​តារាល្បីៗដែលជា​ប្រភពព័ត៌មាន​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ខាងលើ​ថា “ពួកគេ​មើលទៅ​ដូចជា​ទើបតែ​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហ៍​នឹង​គ្នា​ទេ មើលទៅ​ដូចជា​មិនសូវ​ស្និទ្ធស្នាល​នឹង​គ្នា​ប៉ុន្មាន​ទេ ដូចជា​នៅ​អៀន​គ្នា​នៅឡើយ ហើយ​តារា​ស្រី Kendall Jenner នៅបាន​ព្យាយាម​លាក់លៀម​ជាមួយ​កីឡាករ​បាល់បោះ​នោះ​ទៀតផង”។

គួរបញ្ជាក់​ផងដែរ​ថា បើតាម​សារព័ត៌មាន TNZ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ បានឱ្យដឹងថា តារា​ស្រី​វ័យ 21 ឆ្នាំ​រូបនេះ បាន​បណ្ដើរ​មនុស្ស​ប្រុស​រាង​ខ្ពស់ស្រឡះ​ម្នាក់​ចេញពី​ក្នុង​ក្លិប​រាត្រី​ដែលមាន​ឈ្មោះថា Avenue Nightclub ដែល​នៅពេលនោះ គ្មាន​នរណាម្នាក់​បានដឹង​ពី​អត្តសញ្ញាណ​ពិត​របស់​បុរស​នោះឡើយ៕

Advertisement