Aum Pachrapa ទទួលពានរង្វាន់ តារាស្រីនាំមុខគេជាច្រើនឆ្នាំ

ត្រឡប់មកវិញជាថ្មីម្ដងទៀតជាមួយនឹងកម្មវិធីប្រកាសពានរង្វាន់កិត្តិយសសម្រាប់សិល្បៈថៃ ដែលមានឈ្មោះថា “มายามหาชน MAYA AWARDS 2017” ដែលលទ្ធផលសម្រេចទទួលបានពីការបោះឆ្នោតដោយប្រជាជនថៃទូទាំងប្រទេស និងនៅឆ្នាំនេះ ពិធីនេះត្រូវបានប្រារព្ធរៀបចំឡើងនៅក្នុងបរិវេណ Crystal Grand Ball Room ក្នុងទីក្រុង បាងកក។

ពិតជាមិនធម្មតាមែន ព្រោះមានតារាថៃជាច្រើនដួងទាំងជំនាន់ថ្មី ជំនាន់ចាស់បានចូលរួមយ៉ាងច្រើនកុះករ ហើយដើរបង្ហាញខ្លួននៅលើកម្រាលព្រំពណ៌ក្រហមដ៏អស្ចារ្យ។ ដោយឡែក តារាស្រីដែលទទួលបានពានរង្វាន់ជាច្រើនឆ្នាំ ហើយជាតារាស្រីលំដាប់ជួរមុខគេ និងមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតនោះ គឺនាង អាំ ផាត់ឆារ៉ាផា (Aum Pachrapa)បានគ្រងតំណែងពានរង្វាន់ តារាស្រីនាំមុខគេក្នុងកម្មវិធី MAYA AWARDS 2017 នេះ។

គួរបញ្ជាក់ផងដែរថា ដំបូងឡើយទស្សនិកជនគ្រប់គ្នាបានគិតទុកជាមុនថា នៅក្នុងឆ្នាំនេះពានរង្វាន់សម្រាប់កំពូលតារាលេខមួយ គឺត្រូវបានទៅលើតារាឯកស្រី កុប ស៊ុវៈណាន់ (ផ្កាយព្រឹក) ប៉ុន្ដែលទ្ធផលបោះឆ្នោតពីប្រជាជនថៃទាំងអស់ បានសម្រេចបោះឆ្នោតឱ្យតារាស្រី Aum Pachrapa ឈ្នះក្នុងការប្រកួត ព្រមទាំងបានក្លាយជាកំពូលតារាលំដាប់ទី 1 ជាច្រើនឆ្នាំផងដែរ។

សូមទស្សនារូបភាពតារាថៃទាំងឡាយនៅក្នុងកម្មវិធីទាំងមូល​ ព្រមទាំងតារាស្រី Aum Pachrapa ខាងក្រោមនេះ៕

Advertisement