កាន់តែផ្អែមល្ហែម !! ប៉ែន ចំរុង នាំភរិយាកំពុងពពោះ ជិះទូកមើលសម្រស់ធម្មជាតិលំហែកាយ

នៅលើបណ្ដាយសង្គមហ្វេសប៊ុក លោក ប៉ែន ចំរុង ជាតារាសម្តែង និងជាពិធីករដ៏ល្បីមួយរូប​មានការគាំទ្រពីសំណាក់បងប្អូន បានបង្ហោះរូបភាពជាច្រើនបង្ហាញពីភាពផ្អែមល្ហែម ខណៈភរិយាកំពុងពរពោះ។ ជាក់ស្ដែង ពេលកន្លងទៅថ្មីៗនេះ លោក បាននាំភរិយាដែលកំពុងពពោះ ទៅលំហែកាយ បែបធម្មជាតិ សាមញ្ញៗ ស្ទួចត្រី នៅសៀមរាបកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដោយឡែកកាលពីថ្ងៃទី17 ខែឧសភា ឆ្នាំ 2020 នេះ លោកបាននាំភរិយាទៅលេងកម្សាន្តនៅតំបន់មួយទៀតហើយ មើលទៅពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ លោក ប៉ែន ចំរុង បានបញ្ជាក់បន្ថែមថា “នាំសំណព្វចិត្ត មកមើលភ្នំ ព្រៃ ទឹកថ្លា ម្តងមើលអស់ប៉ុន្មានស៊ី ប្លូន ? #ទំនប់ទឹកពាមល្វា”។ សូមជម្រាបផងដែរថា តារាប្រុសរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជន ។ ក្រៅពីអាជីពនេះ តារារូបនេះ តែងលេចមុខញឹកញាប់ខ្លាំងណាស់ ក្នុងកិច្ចការសប្បុរធម៌ ជួយសង្គម មិនដែលដាច់ឡើយ។ទោះបីជាលោក មានការវល់ខ្លាំងក៏ដោយ ក៏លោកមិនដែលភ្លេចឡើយ ក្នុងការផ្តល់នូវភាពកក់ក្តៅជូនភរិយាជាទីស្រឡាញ់របស់លោក៕

Advertisement