រឿងរ៉ាវក្រៅឆាក! អ្នកនាង Love Riya សម្ងំធ្វើបុណ្យសាងកុសលដោយមិនសម្ញែង

គ្រប់គ្នាបានស្គាល់អ្នកនាង Love Riya តាមរយៈការលក់ផលិតផលនៅលើអនឡាញន៍ និងមួយរយៈចុងក្រោយនេះ បង្ហាញមុខក្នុងសិល្បៈ តាមរយៈការសម្ដែង ច្រៀង កំប្លែង នៅលើឆាកតន្ត្រីទូរទស្សន៍តែប៉ុណ្ណោះ។ ក៏ប៉ុន្ដែរាល់សកម្មភាពជួយសង្គម និងធ្វើបុណ្យទានសាងកុសល អ្នកនាងកម្របញ្ចេញឱ្យឃើញនៅលើបណ្ដាញសង្គម ពោលគឺ អ្នកនាងមិនផ្សាយបង្អួតសម្ញែង។

ប្រភពពីអ្នកនាង Love Riya ក៏បានឱ្យដឹងថា អ្នកនាងគឺជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និង ចូលចិត្តជួយមនុស្សខ្សត់ខ្សោយតាំងពីអ្នកនាងមិនទាន់រៀបការ និង លែងលះគ្នា ប៉ុន្តែមកពីអ្នកនាងមិនចង់ឱ្យគេថាអ្នកនាង ធ្វើបុណ្យយកមុខ ទើបមិនសូវបង្ហោះបង្ហោះ ហើយបើមានអ្នកកាសែតចូលសម្ភាសន៍គឺអ្នកនាងមានតែស្នើកុំឱ្យផ្សព្វផ្សាយ។

អ្នកនាងធ្លាប់បានបញ្ជាក់នៅក្នុងវីដេអូ Live កាលពីថ្ងៃទី31 មីនា ឆ្នាំ2020នេះថា មនុស្សមួយចំនួនយល់ថាអ្នកនាងមិនចេះធ្វើបុណ្យ តែសម្រាប់អ្នកដើរជាមួយអ្នកនាង គឺដឹងហើយថាអ្នកនាងបានរួមចំណែកធ្វើបុណ្យរាប់ភ្លេចបែបណា។ អ្នកនាងថា ធ្វើទានគឺធ្វើចេញពីចិត្ត ដូច្នេះបើទោះជាអ្នកណាមិនដឹងក៏អ្នកទទួលអំណោយអ្នកនាងបានដឹងអំពើល្អរបស់អ្នកនាងនោះដែរ។ ជាមួយនឹងការបកស្រាយ អមដោយអ្នកគាំទ្រចែកចាយរូបភាពធ្វើទានជាច្រើននោះ រឹតតែធ្វើឱ្យម្នាក់ៗកោតសរសើរ ដែលនេះគឺជាទង្វើធ្វើបុណ្យទានចេញចិត្ត ដែលជារឿងកម្រមួយនៅក្នុងសង្គម៕

Advertisement