រំលែកទុក្ខក្រៀមក្រំ!! ម្ដាយតារាសម្ដែង សូ ដានីតា មរណភាពហើយ

ដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់ ម្ដាយរបស់តារាសម្ដែងកញ្ញា សូ ដានីតា ភ្លាមៗនោះ បានធ្វើ​ឱ្យមហាជន ជាពិសេសអ្នកក្នុងចង្កោមសិល្បៈជាច្រើន បានផ្ញើសារសួរនាំ និងជូនពរឱ្យអ្នកម្ដាយរបស់នាង បានធូរស្បើយពីជំងឺ និងឆាប់ជាសះស្បើយ។

នៅលើគណនីហ្វេសប៊ុស សូ ដានីតា ក៏បានរៀបរាប់ដោយកម្សត់ ថា «ក្រោកឡើងអ្នកម្តាយ មកច្រៀងលេងទៀត ម៉ាក់ថា មើលមិនឃើញទេ ប្តូរដាក់ទូរសព្ទ័ច្រៀងវិញ មិនដាក់អោយខឹង ខឹងហើយក៏នៅតែច្រៀងទៀត ក្រោកមកម៉ាក់អើយ កូនចាំម៉ាក់ មកច្រៀង មកជេរក៏បាន កូនមិនសុំច្រើនទេ សុំត្រឹមម៉ាក់បើកភ្នែកហើយនិយាយ ទោះម៉ាក់គេងលើកន្ទេលកូនត្រូវជូតសំអាតខ្លួនម៉ាក់រហូតក៏កូនមិនត្អូញត្អែរ ក្រោកឡើងម៉ាក់ កូនរកការព្យបាលអស់ហើយ ទោះថ្លៃ រាប់ពាន់ដុល្លាក៏មិនអី ក៏កូនស៊ូ ដើម្បីម្តាយកំសត់ម្នាក់នឹងគ្រួសារមួយនេះមិនហត់ទេម៉ាក់»។

តួអ្នកនាងទី3នៅក្នុងរឿង រាជិនីភូមិគ្រិះ រូបនេះ បានបន្ដថា «កុំទៅចោលកូន កូនអត់មានអ្នកណាឱបកូន កក់ក្តៅជាងម៉ាក់ឱបកូននោះទេ ក្រោកមកម៉ាក់ កុំខ្លាចកូនហត់កូនអស់លុយច្រើនដោយសារម៉ាក់អី ជីវិត១នេះ ម៉ាក់អោយកូន កូនមិនខ្លាចរហែកសាច់ដាច់ឈាម ដោយសារតែមើលថែរម៉ាក់នោះទេ កាត់អាយុកូន5ឆ្នាំ10ឆ្នាំក៏បាន រឺរហូតចាំទៅជុំជាមួយកូនក៏បាន កូនមិនទទួលបានទេ នូវការបាត់បង់ម៉ាក់បែបនេះ ក្រោកឡើងណាម៉ាក់»។

ជាអកុសល ម្តាយបង្កើត​របស់​តារា​សម្តែង​សូ ដា​នី​តា បាន​ទទួលមរណភាព​ហើយ នា​វេលា​ម៉ោង​5​និង​20នាទី ថ្ងៃ​ទី​31 មីនា 2020​នេះ បន្ទាប់ពី​កូនចៅ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ បើ​តាម​គណនី​ហ្វេ​ស​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏បានរៀបរាប់ឱ្យដឹងថា «​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ប្អូនស្រី So Danita ដែល​បាន​បាត់បង់​អ្នក​ម្តាយ​ជាទី​គោរព នាង​ខ្ញុំ​ជំនួស​មុខ​អោយ​ប្អូនស្រី សូម​គោរព​អញ្ជើញ បងប្អូន ញាតិ​មិត្ត​ជិត​ឆ្ងាយ និង​មិត្ត​សិល្បៈ​ទាំងអស់ សូម​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​អ្នក​ម្តាយ​របស់​គាត់​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ផង កម្មវិធី​បុណ្យ​គឺ ប្រារព្ធ​នៅផ្ទះ​ប្អូនស្រី​ផ្ទាល់ នៅ​ក្នុង​បុរី ប៉េង​ហួត ផ្លូវ​ជា​សុ​ផា​រ៉ា ជាប់ បុរី វិមាន​ភ្នំពេញ​» ៕

Advertisement