លោក ប៉ែន ចំរុង និងសប្បុរសជនមានទឹកចិត្តនាំយកម៉ាសអនាម័យ និងអាល់កុលជូនមន្ទីពេទ្យខ្មែរសូវៀត

ដើម្បី​ចូលរួម​លើកទឹកចិត្ត និង ​ចែករំលែក​ក្តី​ស្រលាញ់​ក្នុងនាម​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ​នោះ ពិធី​ករ​ប្រុស​មាន​ប្រជាប្រិយភាព លោក ប៉ែន ចំ​រ៉ុង បាន​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​នាំយកម៉ាស និងទឹកអាល់កុលជាច្រើន ផ្ដល់ជូនមន្ទីរពេទ្យខ្មែរសូវៀត ជាការរួមចំណែកទប់ស្កាត់កូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះ លោក ប៉ែន ចំរុង បានបង្ហោះសារឱ្យដឹងថា « ថ្ងៃនេះយើងបាននាំយក ថវិការ ម៉ាស និង អាល់កុល មានតំលៃទឹកប្រាក់ សរុប ១១៥៥$ ជូនមន្ទីពេទ្យ ខ្មែរសូវៀត (មន្ទីពេទ្យរ៉ុស្សី) បានជួបប្រសាសន៍ លោក អគ្គនាយក លោកនាយក និងក្រុមលោកគ្រូពេទ្យជាច្រើនដោយក្តីសោមនស្សរីករាយយ៉ាងខ្លាំង (សូមស្តាប់ប្រសាសន៍ និងការសំណូមពរខ្លះ របស់លោកគ្រូ នាយក ) សូមទទួលការគោរពនូវឆន្ទៈ ដ៍ប្រសើរមិនអាចកាត់ថ្ងៃបាន»។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃមុននេះ តារាប្រុសរូបនេះក៏បានចំណាយពេលចុះចែក​ម៉ាស​ និង​ទឹក​លាងដៃ​ការពារ​ជំងឺ​កូវីដ១៩នៅខេត្តសៀមរាបដោយផ្ទាល់។​ លោកក៏បាន​អំពាវនាវ​ និង​បំផុស​ស្មារតី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​សៀម​រាប ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ និង ​ថែរក្សា​អនាម័យ​ខ្លួន​ប្រាណ​ តាមរយៈ​ការ​ពាក់​ម៉ាស ​ឬ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​បង្ការ​ការ​ឆ្លង​នូវ​ជំងឺ​Covid-19​នេះ​។ ជា​មួយ​គ្នា​នេះ លោក ប៉ែន ចំ​រ៉ុង ក៏​មាន​ការ​អំពាវនាវ​ដល់​អាជីវករ​ទាំង​អស់ កុំ​ឆ្លៀតឱកាស​ពេលនេះ​ដើម្បី​យក​ផល​ចំណេញ​តាមរយៈ​ការ​ដំឡើង​ថ្លៃ​ម៉ាស់និង​ទឹក​លាងដៃ​ជាដើម​៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Advertisement