តារាជើងចាស់ហូលីវូដ John Heard ទទួលមរណភាពហើយ

តារាជើងចាស់ហូលីវូដ John Heard ជាតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងជាងគេនៅក្នុងខ្សែភាពយន្ដរឿង Home Alone កាលពីឆ្នាំ 1990 បានទទួលមរណភាពហើយក្នុងវ័យ 72​ឆ្នាំ នៅក្នុងតំបន់ Palo Alto រដ្ឋ California។

សហរដ្ឋអាមេរិក ដែលសារព័ត៌មាន TMZ  បានចេញផ្សាយថា បុគ្គលិកនារីអ្នកសម្អាតបន្ទប់សណ្ឋាគារបានប្រទះឃើញសាកសពរបស់តារាជើងចាស់រូបនេះនៅលើគ្រែក្នុងបន្ទប់សណ្ឋាគារដែលលោកបានគេងសម្រាកក្រោយពេលធ្វើការវះកាត់បរិវេណខ្នងរួចកាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា លោកមិនត្រឹមតែល្បីល្បាញដោយសារភាពយន្ដរឿង Home Alone នៅក្នុងឆ្នាំ 1990 ប៉ុណ្ណោះទេ តែលោកនៅមានស្នាដៃសម្ដែងភាពយន្ដជាច្រើនរឿងទៀតដែលល្បីៗដូចជា  Chilly Scenes of Winter (1979),  Heart Beat (1980), Cutter’s Way (1981) និងរឿងថ្មីទៀតដូចជា Prison Break: Resurrection (2005-2006), CSI: Miami (2003-2005), ហើយទទួលបានពានរង្វាន់ច្រើនជាងគេនៅក្នុងកម្មវិធី  Emmy Award តាមរយៈរឿង The Sopranos (1999-2004) ៕

Advertisement