អ្នកដឹកនាំសម្ដែង ប៊ុន រតនាសេម បិទមាត់មិនជិត ខណៈភរិយាប្រសូតបានកូនស្រីឆ្នាំជ្រូកមាស

ក្រោយ​ពីពពោះ​កូន​ស្រី​អស់​រយៈ​ពេល​៩ខែ ១០​ថ្ងៃ​មកនៅ​ថ្ងៃ​នេះ​ភរិយា​អ្នកដឹកនាំសម្ដែងបទចម្រៀងដ៏ល្បីឈ្មោះ លោក ប៊ុន រតនាសេម ទទួល​បាន​កូន​ស្រី​ម្នាក់​ជា​ចំណង​ដៃ​។

ជាមួយ​អារម្មណ៍​សប្បាយ​រីករាយ​ពេល​បាន​ក្លាយ​ជា​ឪពុក​គេ លោក រតនាសេម បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុកថា៖ «ស្វាគមន៍អូន បូតា👶👨‍👩‍👧 ថ្ងៃ09 ខែមិនា ឆ្នាំ2020 មួយប៉ព្រិចភ្នែកសោះយើងមានគ្រួសារតូចមួយហើយ សូមទេវតាតាមថែរក្សារកូនឱ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាកូនល្អ ចៅល្អ ក្មួយល្អ និងជាពលរដ្ឋល្អក្នុងសង្គមជាតិយើង
🙏សូមអរគុណពុកម៉ែបងប្អូន កូនក្មួយទាំងអស់ដែលជូនពរអូន🙏»។

សូមជម្រាបដែរថា លោក ប៊ុន រតនាសេម សព្វថ្ងៃកំពុងតែជោគជ័យ និងមានហ្ការ៉ាសលក់រថយន្ដនៅក្នុងដៃយ៉ាងកាក់កប ក៏ស្របពេលដែលកូនស្រីរបស់លោកឆ្នាំជ្រូកមាសទៀតនោះ អ្នកសិល្បៈ និងមហាជនជឿថា លោកកាន់តែមានយីអ៊ុនថែមមួយកម្រិតទៀត នាំលាភនាំសំណាងហេងហេង…៕

Advertisement