តេាះស្ដាប់អាយដល ខាត់ សុឃីម ច្រៀងភ្លេងការតាំងពីវ័យក្មេងៗតូចៗម្ដងមេីល៍…

ពិតជាកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈគេប្រទះឃើញវីដេអូរបស់តារាពហុជំនាញ ខាត់ សុឃីម ច្រៀងភ្លេងការតាំងពីវ័យកុមារីមកម្លេះ ដែលវីដេអូនេះត្រូវបានបង្ហោះចេញពីក្រសួងព័ត៌មាន។

អ្នកនាង ខាត់ សុឃឹម ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​វង់​ភ្លេង​ប្រពៃណី​ត្រកូលខាត់ ដែលមានសមាជិកជាក្រុមគ្រួសាររបស់អ្នកនាងតែម្ដង។ គួររំឭកពីពេលថ្មីៗនេះ ក្នុងគោលបំណងជំរុញឱ្យទឹកចិត្តដល់អ្នកស្រឡាញ់វង់ភ្លេងបុរាណខ្មែរ អ្នកនាង ខាត់ សុឃីម បានចំណាយពេលវេលាដ៏មានតម្លៃ មកបើកបង្រៀនឧបករណ៍ភ្លេងបុរាណដោយឥតគិត គឺដើម្បីបណ្ដុះស្មារតីយុវជនជំនាន់ក្រោយ ឱ្យស្គាល់និងស្រលាញ់ អ្វីដែលជារបស់ជាតិខ្មែរ កេរ្តិ៍មរតកដែលដូតាបានបន្សល់ទុក ជាពិសេសគឺចង់ឱ្យក្មេងជំនាន់ក្រោយ ចូលរួមថែរក្សា ក៏ដូចជាអភិរក្ស សិល្បៈបុរាណខ្មែរ និងឲ្យយុវជនខ្មែរស្គាល់ច្បាស់នូវឧបករណ៍បុរាណខ្មែរ ចូលរួមលើកស្ទួយ កុំឱ្យមរតកវប្បធម៌ខ្មែរ បាត់បង់ត្រឹមសម័យកាលនេះ ពោលគឺ គឺបន្តថែរក្សាទៅមុខតទៀត។

មួយវិញទៀត បើសិស្សមករៀនកាន់តែច្រើន ទីតាំងរៀនចង្អៀត ឬឧបករណ៍មិនគ្រប់គ្រាន់ តែតារាពហុជំនាញរូបនេះ ក៏បានអះអាងថា មិនទំពាវនាវ ឬសុំនរណាឱ្យផ្តល់ជំនួយទេ គឺធ្វើតាមលទ្ធភាពដែលខ្លួនមាន ដោយនាងចង់លើកស្ទួយវប្បធម៌ជាតិដោយស្មោះ មិនចង់បានជំនួយពីសប្បុរសជននោះទេ នាំឱ្យគេគិតថា អ្នកនាងធ្វើទៅគ្រាន់តែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនជាដើម។

ក្នុងការថែរក្សាកេរ្ដិ៍តំណែលដូនតា អ្នកនាង ខាត់ សុឃីម ក៏មានសំណូមពរដល់ យុវជនជំនាន់ក្រោយ បែរមកចាប់អារម្មណ៍វប្បធម៌ជាតិខ្មែរយើងឱ្យបានច្រើន ដើម្បីយល់ច្បាស់ និងដឹងអំពីឧបករណ៍ភ្លេងបុរាណ ក៏ដូចជាវប្បធម៌ខ្មែរ ដែលធ្លាប់បានបង្ហាញនៅលើឆាកអន្តរជាតិ ឱ្យបរទេសបានស្គាល់នូវវប្បធម៌ខ្មែរ ពិសេសជាមរតក ដែលដូនតាខ្មែរ បានបន្សល់ជាយូរមក កុំឱ្យបាត់បង់ទៅតែត្រឹមនឹង យើងត្រូវចូលរួមលើកស្ទួយ និងថែរក្សាទាំងអស់គ្នា។

តោះ កុំឱ្យខាតពេលយូរ សូមអញ្ចើញទស្សនាវីដេអូអាយដល ខាត់ សុឃីម ច្រៀងភ្លេងការតាំងពីវ័យកុមារី ខាងក្រោមនេះ៖

Advertisement