ភាពយន្ដ ​«គ្រូប៊ីអាយជី» អ្នកគាំទ្រលានមាត់ថា មិនស្ដាយលុយ ហើយបានបរិច្ចាគជូនគន្ធបុប្ផា

តាម​ការ​បង្ហាញ​របស់​ផលិតកម្ម​2 ​Brothe​r ​ស្នាដៃ​ដំបូង​រឿង​«គ្រូ​ ប៊ី​ អាយ​ ជី​»​ បាន​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ហើយ ​កាល​ពី​ថ្ងៃ​ទី​៩ មករា ​ឆ្នាំ២០២០​ នៅ​តាម​រោង​កុន​នានា​ ក្នុង​រាជ​ធានី​ភ្នំពេញ​។ ជាក់ស្តែង​ នា​រ​សៀល​ថ្ងៃទី​១០ ខែ​មករា​ យុវវ័យ​មួយ​ចំនួន​ បាន​មក​ទស្សនា​ ការបញ្ចាំង​រឿង​​«គ្រូ ប៊ី អាយ ជី» ​មាន​បរិយា​កាស​អ៊ូរ​អរ ​ហើយ​ម្នាក់ៗ​បង្ហាញ​អារម្មណ៍​នៃ​សាច់​រឿង​តែ​ម្តង។

ប្អូនប្រុស សុជាតិ ដែល​មក​ទស្សនា​រឿង​ខាង​លើ​ បាន​បង្ហាញ​នូវ​ចំណាប់​ អារម្មណ៍​ថា ​« ខ្ញុំពេញ​ចិត្តនៅ​ពេល​ ដឹង​ថា​រឿង​ទី១​ របស់​ផលិត​កម្ម ធូប្រា​ឌ័រ​ យក​២០ភាគរយ​​រក ជួយ​ជន​ចាស់​ជរា ​និង​មន្ទីរ​ពេទ្យ​គន្ឋបុប្ឋា​។ សាច់​រឿង​ ឃើញ​ថា​មិន​ចាញ់​ រឿង​ខ្មែរ​មួយ​ចំនួន​ឡើយ ​មាន​ពញ្ញាក់ ​អារម្មណ៍​ សើច​កំប្លែង​ ពិសេស​ ជីវិត​ជាគ្រូ​ ដែល​សម្តែង​ដោយ ​ប៊ី ​អាយ​ ជី។​ » ​តាម​រយៈ​ស្នា​ដៃ​រឿង​ដំបូង ​យុវ​តី​ព្រំ​ កេ​សី បានចូលរួមទស្សនានិងក៏សូមអំ​ពាវ​នាវ​ដល់​សិស្ស​ និស្សិតយុវវ័យ ​ទាំង​ឡាយ​ ទំនេរ​ពីការ​សិក្សា​ អាច​មក​យក​សំណើច​ពី​រឿង​«គ្រូប៊ី អាយ ជី» ដើម្បី​ប្លែក​អារម្មណ៏​។

ចំណែក​ កញ្ញា ម៉ីម៉ី ​មក​ពី​សាក​ល​វិទ្យាល័យ​ មួយ​បាន​ថ្លែង​ដែរ​ថា ពិតជា​មានភាព​កំប្លុក​កំប្លែង​ច្រើន​ ពេល​បាន​ចូល​ទស្សនា។​ អ្វីដែល​សំខាន់ ការ​ទិញ​សំបុត្រ​មួយ​ពិត​ជា​បាន​ជួយ​ ដល់​ការងារ​មនុស្ស​ធម៌​។ ប្អូនរំ​ពឹងថា​ ស្នាដៃ​ថ្មី​របស់ផលិតកម្ម​ខាងលើ​ ពិត​ជា​សម្រិត​សម្រាំង​បាន​នូវ​រឿង​មាន​គុណ​ភាព​​ បន្ត​ទៀត​ ដើម្បីបំបែក​ទីផ្សារ​អោយ​កាន់ ​តែ​មាន​គេស្គាល់​ច្រើន​ឡើង​ៗ។ បើ​តាម​​លោក វង្ស ពិសិដ្ឋ ​អ្នក​ផលិត​និង​ដឹក​នាំ​រឿង​ បាន​​​អោយ​​ដឹង​ថា​ រឿង​«គ្រូ​ ប៊ី​ អាយ​ ជី​» នឹង​បន្ត​បញ្ចាំង​តាម​ខេត្ត​ក្រុង​ នានា​ដើម្បី​បំពេញ​នូវ​ការ​​សំណូម​ពរ​ពី​អ្នក​គាំ​ទ្រ​៕

Advertisement