ទម្លាយ​ការពិត​!​!​ ​តារាចម្រៀង​ ​សោភា​ ​ទេពី​ ​គ្មាន​ស្នេហា​ក្រៅ​សិល្បៈ​ជាមួយ​ ​វង្ស​ ​ថា​ណាន់​ ​ទេ​

​ក្រោយពី​ទម្លាយ​រូបភាព​ជាច្រើន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ករ​វាង​តារាចម្រៀង​ស្រី​ ​សោភា​ ​ទេពី​ ​និង​លោក​ ​លោក​ ​វង្ស​ ​ថា​ណាន់​ ​ដូចជា​លក្ខណៈ​រូបភាព​អាពាហ៍​ពិពាហ៍​នោះ​ ​ថ្មី​ៗ​នេះ​គេ​ដឹង​ថា​ ​នោះ​គ្រាន់តែ​ជា​ការ​សម្ដែង​អឹម​វី​ចម្រៀង​ថ្មី​របស់​ពួកគេ​តែប៉ុណ្ណោះ​។​

​ទាំង​ជុំវិញ​ពត៌មាន​ដែល​បាន​លេចឮ​ថា​ ​អ្នក​ទាំងពីរ​កំពុង​ត្រៀម​ចូល​រោងការ​ ​បាន​ធ្វើ​ឱ្យ​តារាចម្រៀង​ ​សោភា​ ​ទេពី​ ​ប្រ​ញ៉ាប់​ប្រញាល់​បញ្ចេញ​បទចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ ​«​ ​ស្វាមី​ ​និង​ ​ភរិយា​ ​»​ ​ដើម្បី​ជាច​ម្លើយ​ឆ្លើយ​ទៅកាន់​សំណួរ​និង​ចម្ងល់​របស់​មហាជន​។​

​ដោយឡែក​បទ​ថ្មីនេះ​ដែរ​ត្រូវ​បាន​បកស្រាយ​រួមគ្នា​ដោយ​ ​កញ្ញា​ ​សោភា​ ​ទេពី​ ​និង​ ​លោក​ ​វង្ស​ ​ថា​ណាន់​ ​ផ្ទាល់​តែម្ដង​។​ ​ពិសេស​គឺ​មាន​បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ​រវៀង​ក​ម្លោះ​ក្រមុំ​ ​ពិសេស​កាយ​វិ​កា​រស្និ​ទស្នាល​ដូច​គូរ​ស្វាមីភរិយា​ទើបនឹង​រៀបការ​ថ្មោងថ្មី​ ​សាក​សម​ឥត​ខ្ចោះ​រហូត​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​មិន​ខុស​មែន​។​ ​

​តារាចម្រៀង​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា​ ​តាមពិត​វា​គ្រាន់តែ​ជា​កម្រង​រូបភាព​ដែល​ពួក​យើង​ថត​នៅក្នុង​ ​បទចម្រៀង​ថ្មី​របស់​នាង​ ​រួម​ជាមួយនឹង​ ​លោក​ ​វង្ស​ ​ថា​ណាន់​ ​តែប៉ុណ្ណោះ​។​ ​ហើយ​ដំណឹង​ចូល​រោងការ​នោះ​គឺ​គ្មាន​ទេ​ ​ដោយសារ​អ្នក​ទាំងពីរ​គឺជា​ដៃ​គូរ​ចម្រៀង​ ​និង​ ​ជា​មិត្ត​ល្អ​ក្នុងរង្វង់​សិល្បៈ​តែប៉ុណ្ណោះ​។​ ​នាង​សង្ឃឹមថា​បទ​ថ្មីនេះ​នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណ​សក់​អ្នកស្ដាប់​ ​និង​ ​អាច​នាំ​អារម្មណ៍​ទស្សនិកជន​ឱ្យ​ពេញចិត្ត​ ​និង​បន្ត​ការ​គាំទ្រ​លើ​រូប​នាង​ឱ្យ​ឆ្ពោះទៅ​កាន់​ភាព​ល្បីល្បាញ​ក្នុង​វិថី​សិល្បៈ​បន្ត​ទៀត​។​ ​មិន​តែប៉ុណ្ណោះ​នាង​ក៏​នឹង​ត្រៀម​ចេញ​បទ​ថ្មី​ៗ​បន្ត​ទៀត​ ​ទាំង​ចម្រៀង​ ​cover​ ​និង​ ​original​ ​song​ ​ដើម្បី​បំពេ​រអា​រម្ម​ណ៍​ទស្សនិកជន​ជាបន្តបន្ទាប់​ផង​ដែរ​៕

Advertisement