ពិតទេ?? វង្ស ថាណាន់ និង សោភា ទេពី បង្ហាញឈុតPre-Weddingផ្អែមល្ហែម ត្រោមចូលរោងការ..

ខណៈថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេស្រាប់តែភ្ញាក់ផ្អើលជាខ្លាំង ឃើញតារាចម្រៀងស្រី កញ្ញា សោភា ទេពី និងតារាចម្រៀងប្រុស វង្ស ថាណាន់ បង្ហាញឈុតផ្អែមល្ហែម Pre-Wedding ជាមួយគ្នាអមដោយសារបែបប្ដីប្រពន្ធថែមទៀតផង។ ពីមុនមកមិន​ធ្លាប់លេចឮ​ព័ត៌មាន​ស្នេហា​ជាមួយ​គ្នា​ម្ដង​ណា​ឡើយ​ ភ្លាមនេះៗអ្នកទាំងពីរបានបង្ហោះ​រូប​ថត​ Pre-Wedding ត្រៀម​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​ក្នុង​ពេល​ឆាប់​ៗតែម្ដង។

ផ្អែកលើហ្វេសប៊ុក វង្ស ថាណាន់ និង សោភា ទេពី បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ខ្លួន​ថា​៖” គូស្វាមី​ភរិយា​ថ្មី​ អគុណ​អូន​ច្រើន​ណាស់​ដែល​ហ៊ាន​លាភាព​នៅ​លីវ មក​ធ្វើ​ជាកូន​ក្រមុំ​របស់​បង ពី​មាន​ឈ្មោះ​ជា​សង្សារ​ឥឡូវ​យើង​ក្លាយ​ជា​​ប្ដី​ប្រពន្ធ​ហើយ។ អូន​ក៏​ដូច​គ្នាដែរ​​អរគុណ​បង​ច្រើន​ណាស់ ដែល​លះ​បង់​ភាព​នៅ​លីវ​មក​ធ្វើ​ជា​កូន​កំលោះ​​របស់​អូន ហើយ​កាន់​ដៃ​គ្នា​ដើរ​ទៅ​មុខ​សាង​សុភមង្គលរួម​គ្នា”។

ដោយឡែក កញ្ញា សោភា ទេពី បានឆ្លើយថា រូបភាពទាំងអស់នោះគឺគ្រាន់តែថតសម្រាប់លេងក្នុង បណ្ដាញសង្គម និងបង្ហោះក្នុង TikTok តែប៉ុណ្ណោះ។ ជាក់ស្ដែងមូលហេតុដែលនាងនិង វង្ស ថាណាន់ផ្អាកចាប់ដៃគ្នាមួយរយៈគឺដោយសារការរវល់ការងាររៀងខ្លួន ហើយថ្មីៗនេះនាងទើបតែបានចាប់ដៃគ្នាជាថ្មីក្នុងសិល្បៈ ហើយក្រៅពីថតរូបស្វីតៗ និង ខ្លីបខ្លីៗនៅក្នុង TikTok អ្នកទាំងពីរក៏អាចនឹងមានត្រៀមចេញនូវបទចម្រៀងរួមគ្នានៅក្នុងពេលឆាប់ៗនេះផងដែរ។ ពាក់ព័ន្ធជាមួយផ្នែកផ្លូវចិត្តនាងក៏សុំមិនទាន់ឆ្លើយថាទៅជាយ៉ាងណានោះឡើយ ដោយសារបច្ចុប្បន្នទំនាក់ទំនងរវាងនាង និង លោក វង្ស ថាណាន់ គឺគ្រាន់តែជាមិត្តល្អនៅក្នុងសង្គមសិល្បៈតែប៉ុណ្ណោះ។

យ៉ាងណាមិញមតិជាច្រើនបានខំមិនទៅលើរូបភាពរបស់អ្នកទាំងពីរ បានសរសើរថាពិតជាសាកសមគ្នាឥតខ្ចោះ។ មិនតែប៉ុណ្ណោះក៏មានអ្នកចូលរួមអបអរសាទរ និង ជូនពរឱ្យតារាប្រុសស្រីទាំងពីក្លាយជាគូរស្នេហ៍ពិតប្រាកដដោយសារអ្នកទាំងពីរស្រស់ស្អាត និងស្រស់សង្ហា ពិសេសនោះគឺអាជីពនិងទីផ្សាររបស់អ្នកទាំងពីរមិនចាញ់គ្នានោះឡើយ៕

Advertisement