អតីត​បេក្ខភាពX​-​Factor​ ​ពេជ្រ​ ​ជេត្រា ​ស្រ​វ៉ា​ត​ការងារ​សប្បុរសធម៌​ ​ព្រោះ​អតីតកាល​កម្សត់​

​ព្រោះ​អតីតកាល​ពី​កុមារភាព​ជូរ​ជ​ត់​ខ្លាំង​ ​អតីត​បេក្ខភាព​កម្មវិធី​ពិភពលោក​ ​X​-​Factor​ ​Cambodia​ ​លោក​ ​ពេជ្រ​ ជេត្រា​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​បាន​កំ​ពុង​ឈ្មុះ​ឈ្មុល​ខ្លាំង​លើ​ការងារ​សប្បុរសធម៌​។​ ​តួយ៉ាង​​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អតីត​បេក្ខភាព​ ​X​-​Factor​ ​រូប​នេះ​ ​បាន​នាំ​យក​ថវិកា​ ​និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ពី​ការ​រ៉ៃ​អង្គាស​ពី​សប្បុរសជន​ ​ទៅ​ជូន​លោកយាយ​ចាស់ជរា​ ​គ្មាន​ទីពឹង​នៅ​ខេត្ត​កំពង់ឆ្នាំង​។​

ជេត្រា​ ​រៀបរាប់​ថា​ ​ព្រោះ​ខ្លួន​ធំ​ដឹងក្តី​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ ​ដោយ​ឪពុក​ពិការ​ ​មិន​អា​ចបំ​លាស់​ទី​ធ្វើការ​រកស៊ី​ចញ្ចឹម​គ្រួសារ​បាន​គ្រប់គ្រាន់​ ​ដូច្នេះ​លោក​ចាំបាច់​ត្រូវ​ចេញ​ធ្វើការ​រកស៊ី​ដើម្បី​ជីវភាព​គ្រួសារ​ ​លោក​ដែល​មាន​ទាំង​ប្អូន​នៅក្នុងបន្ទុក​។​ ​ដោយសារ​ហេតុផល​បែបនេះ​ហើយ​ ​ទើប​ ​ជេត្​រា​ ​តែង​ឈ្មុះ​ឈ្មុល​ ​ឆ្លៀតពេល​ពី​ការងារ​សិល្បៈ​ ​ធ្វើការ​រ៉ៃ​អង្គាស​ថវិកា​ ​រួច​ស្វែងរក​ចាស់ជរា​ ​ដែល​មាន​ជីវភាព​ក្រខ្សត់​ ​លំបាក​ ​គ្មាន​ទីពឹង​ ​ដើម្បី​នាំ​យក​ថវិកា​ ​និង​សម្ភារៈ​ទៅ​ប្រគល់​ជូន​។​ ​នេះ​មិនមែន​លើក​ទី១ទេ​ដែល​ ​លោក​ ​ពេជ្រ​ ​ជេត្​រា​ ​បាន​ពាំនាំ​ថវិកា​ ​និង​សម្ភារៈ​ទៅ​ជូន​ចាស់ជរា​។​ ​

​ពេជ្រ​ ​ជេត្រា​ ​ធ្លាប់​ជា​អតីត​បេក្ខភាព​ ​Cambodia​ ​Idol​ ​រដូវ​កាល​ទី៣​ ​ក្រោយមក​លោក​បាន​ត្រឡប់​មក​តាម​ចាប់​ក្តី​ស្រ​ម៉ៃ​ខ្លួន​ម្តង​ទៀត​ក្នុង​កម្មវិធី​ពិភពលោក​ ​X​-​Factor​ ​Cambodia​។​ ​​សព្វថ្ងៃ​លោក​ជាតា​រា​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​មួយ​នៅ​ម្តុំ​បឹងត្របែក​។​ ​ជេត្​រា​ ​មិនសូវ​មមាញឹក​ខ្លាំង​ជាមួយ​ការងារ​សិល្បៈ​ប៉ុន្មាន​ទេ​ ​តែ​លោក​ថាបើ​មានឱកាស​លោក​នឹង​ប្រឡូក​វិស័យ​នេះ​ឲ្យ​ពេញទំហឹង​ប្រសិនបើ​បាន​ទទួល​ឱកាស​ពី​ផលិតកម្ម​ ​ឬ​ផលិតករ​។​

Advertisement