ក្រៅពី​អាជីព​តារាចម្រៀង​និង​អ្នកនិពន្ធ​ ​ម៉ា​និ​ត​ ​ទទួល​តំណែង​ថ្មី​ជា​ទូត​សុឆន្ទៈ​សម្លៀក​បំពាក់​ប្រ៊េ​នកូន​ខ្មែរ​

​នៅ​ពេល​ថ្មី​ៗ​នេះ​ ​តារាចម្រៀង​ ​និង​ ​ជា​អ្នកនិពន្ធ​លោក​ ​ម៉ា​និ​ត​ ​ត្រូវ​បាន​ប្រកាស​ក្លាយជា​ ​Brand​ ​Ambassador​ ​ពេញ​រយៈពេល១ឆ្នាំ​របស់​ហាង​លក់​សម្លៀក​បំពាក់​ប្រ៊េ​នអ៊ីកូ​ ដែល​មានគុណ​ភាព​។​ ​ទន្ទឹម​នឹង​ការប្រកាស​នេះ​ ​ក៏​មានការ​បញ្ជាក់​ពី​មូលហេតុ​ផង​ដែរ​ថា​ ​ហេតុអ្វី​ ​ដែល​នាំ​ឱ្យ​តារាចម្រៀង​រូប​នេះ​ ​ត្រូវ​បាន​ជ្រើស​ជា​អ្នកតំណាង​នោះ​។​ ​

​លោក​ ​ម៉ា​និ​ត​ ​បាន​បង្ហាញ​អារម្មណ៍​រំភើប​ ​ដែល​ត្រូវ​បាន​ផលិតផល​ម៉ា​ក​អ៊ីកូ​ជ្រើស​ជា​អ្នកតំណាង​ពេញ​មួយឆ្នាំ​ ​ដោយ​លោក​ប្រកាស​ថា​នឹង​ផលិត​ស្នា​ដៃ​ថ្មី​ៗ​ឱ្យ​បាន​ច្រើន​ ​ដើម្បី​ឱ្យ​ម៉ាក​យីហោ​របស់​ខ្មែរ​មួយ​នេះ​ ​ក្លាយជា​ម៉ាក​យីហោ​ល្បី​មួយ​។​ ​ក្នុង​នោះ​លោ​ក​ក៍​ប្រកាស​ពី​ការផលិត​ស្នា​ដៃ​ថ្មី​ៗ​ ​នៅក្នុង​វិស័យ​ចម្រៀង​ ​និង​ ​ជា​អ្នកនិពន្ធ​សៀវភៅ​ផង​ដែរ​។ ​លោ​ករ​បញ្ជាក់​ផង​ដែរ​ថា​ ​ផលិតផល​ម៉ា​ក​អ៉ី​កូ​ ​គឺ​ម៉ាក​យីហោ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​កម្ពុជា​ ​ដោយ​រួមមាន​សំលៀកបំពាក់​ ​ស្បែកជើង​ ​កាបូប​ ​ខ្សែក្រវាត់​ ​និង​គ្រឿងលម្អ​ជាដើម​ ​ដែល​ផលិតផល​ទាំងនេះ​ ​មាន​អ្ន​ក​ឌីហ្សាញ​ជា​ជនជាតិ​បរទេស​ ​និង​ជនជាតិ​កម្ពុជា​ ​ហើយ​ចំពោះ​ការផលិត​ ​គឺ​ផលិត​ពី​រោង​ក្រ​ជា​ដៃគូ​នៅក្នុង​ប្រទេស​ទំនើប​មួយចំនួន​។​

​លោក​ ​អ៉ី​ ​ហុក​ ​សហ​ស្ថាបនិក​ផលិតផល​ម៉ាក​ ​អ៉ី​កូ​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​មុន​ពេល​ជ្រើស​យក​ ​ម៉ា​និ​ត​ ​ឱ្យ​ក្លាយជា​អ្នកតំណាង​ ​គឺ​មាន​តារាចម្រៀង​ល្បីល្បាញ​ ​និង​ ​ពិធីករ​ល្បីឈ្មោះ​មួយ​រូប​ ​ស្ថិត​ក្នុង​ជម្រើស​ ​ប៉ុន្តែ​មក​ពី​ ​លោក​ ​ម៉ា​និ​ត​ ​មិនគ្រាន់​តែ​ជាតា​រា​ចម្រៀង​ ​ដោយ​លោក​ចេះ​និពន្ធ​សៀវភៅ​ ​និង​ជា​អ្នកនិពន្ធ​បទភ្លេង​ ​ដែល​តែង​បង្កើត​ស្នា​ដៃ​ថ្មី​ៗ​របស់​ខ្លួន​ ​ដូចគ្នានឹង​ម៉ាក​យីហោ​ ​អ៉ី​កូ​ ​ដែល​ជា​ម៉ាក​យីហោ​ថ្មី​របស់​ខ្មែរ​ ​ទើប​លោក​ក្លាយជា​ជម្រើស​។​ ​លោក​ថា​ ​រយៈពេល​មួយឆ្នាំ​ក្នុង​តំណែង​ជា​ ​Brand​ ​Ambassador​ ​លោក​ ​ម៉ា​និ​ត​ ​នឹង​ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោក​ផលិត​ជា​វីដេអូ​ខ្លី​ៗ​ ​និង​ធ្វើសកម្មភាព​ជាច្រើន​ទៀត​ ​ដើម្បីអោយ​ម៉ាក​យី​ហោ​អ៉ី​កូ​ ​កាន់តែ​មានការ​ទទួលស្គាល់​៕​




Advertisement