ផលិតកម្ម​ ​LD​ ​សម្ពោធ​ដាក់​បញ្ចាំង​ភាពយន្ត​ថ្មី​មួយ​រឿង​ទៀតហើយ​ ​«​ប្រពន្ធ​ខ្ញុំ​ស្រលាញ់​ស្រី​ ​»​

បន្ទាប់ពី​ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​និង​បណ្ដាល​ប្រទេស​អាស៊ាន​រយៈ​ភាពយន្ដ​រឿង​ ​«​ ​នាឡិកា​ ​»​ ​ខណៈនេះ​ស្រាប់តែ​ផលិតកម្ម​ ​LD​ ​ប្រកាស​ដាក់​បញ្ចាំង​ភាពយន្ដ​ខ្នាត​ធំ​មួយទៀត​ហើយ​គឺ​រឿង​ ​«​ប្រពន្ធ​ខ្ញុំ​ស្រលាញ់​ស្រី​ ​»​ ​ដែល​ជា​ប្រភេទ​រឿង​ស្នេហា​មនោសញ្ចេតនា​វិញ​ម្ដង​។​ ​ពិធី​នេះ​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​រោងកុន​ ​លី​ជេន៍​ស៊ី​ធី​ម៉ល​ ​នា​រាត្រី​ថ្ងៃទី​ទី១៧​ ​ធ្នូ​ ​ឆ្នាំ២០១៩​។​
​ ​
​ភាពយន្ត​ដែល​ប្រកាស​ដាក់​បញ្ចាំង​នេះ​ ​សម្ដែង​ដោយ​អ្នកនាង​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​លោក​ ​ជា​ ​សុ​វណ្ណ​នរា​ហ៍​ ​លោក​ ​កែន​ ​ឧត្តម​វាសនា​ ​អ្នកនាង​គ្រ​ត​ ​លោក​ ​លាង​ ​ឧត្តម​ ​និង​តារា​សម្ដែង​ជាច្រើន​រូប​ទៀត​ ​ខណៈ​ដែល​អ្នកនាង​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​សម្ដែង​ជា​តួ​ស្រី​ស្រលាញ់​ស្រី​ ​ប៉ុន្តែ​ដើម្បី​ពួកម៉ាក​គឺ​លោក​ ​ជា​ ​សុ​វណ្ណ​នរា​ហ៍​ ​នាង​ក៏​សម្រេចចិត្ត​តែង​តួ​ជា​ស្រី​ ​ធ្វើជា​ភរិយា​កុងត្រា​របស់​លោក​ ​ដើម្បីអោយ​ម្ដាយ​របស់​លោក​ដែល​មាន​ជម្ងឺធ្ងន់​បាន​ញញឹម​ ​ហើយ​ចុងក្រោយ​នាង​ក៏​ក្លាយជា​នារី​ស្រលាញ់​ប្រុស​ ​និង​សុខចិត្ត​ធ្វើជា​ភរិយា​ស្របច្បាប់​របស់​ពួកម៉ាក​ ​ស្របគ្នា​ដែល​នារី​ដែល​អ្នកនាង​ស្រលាញ់​ ​ក៏​ផិតក្បត់​នាង​។​ ​ភាពយន្ត​ត្រូវ​គេ​កត់សម្គាល់​ថា​ ​ពោរពេញ​ដោយ​សំណើច​សើច​សប្បាយ​តាំងពី​ដើម​ដល់​ចប់​ ​ដោយមាន​ការ​រំពឹង​យ៉ាង​ខ្លាំង​ថា​រឿង​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ខ្ពស់​ ​មិន​ខុសពី​ភាព​យន្ត​មុន​ៗ​។​ ​

​យ៉ាងណាមិញ​ ​អ្នកនាង​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​បា​នប្រ​កាស់​ថា​ ​ភាពយន្ដ​នេះ​អ្នកនាង​ពិតជា​ពិបាក​ក្នុង​សម្ដែង​បំផុត​ ​ព្រោះ​តម្រូវ​ឱ្យ​អ្នកនាង​សម្ដែង​ជា​តួអង្គ​ស្រី​ស្រឡាញ់​ ​ដែល​ខុស​ផ្ទុយពី​អ​ត្ត​ចរឹ​ត​ពិត​របស់​អ្នកនាង​។​ ​ក្នុង​នោះ​ដែរ​ ​អ្នកនាង​ ​បន្ទាប់​ខ្សែភាពយន្ដ​មួយ​នេះ​ទៅ​ ​ភាព​យន្ដ​ក្រោយ​ៗ​អ្នកនាង​ក៏​ពិចារណា​ ​និង​ផ្អាក​ពីរ​ការ​ថត​ភាពយន្ដ​មួយរយៈពេល​សិន​ ​ដោយ​អ្នកនាង​ផ្ដោត​សំខាន់​ទៅលើ​មុខ​ជំនួញ​ក្រៅ​សិល្បៈ​ ​ដែល​បាន​ចាប់ដៃ​គូ​ជាមួយ​លោក​ ​លី​ ​វ៉ា​ហេទ​។​ ​តែ​ចំពោះ​រឿង​ ​«​ប្រពន្ធ​ខ្ញុំ​ស្រលាញ់​ស្រី​ ​»​ ​អ្នកនាង​ថា​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការសម្ដែង​ខ្លាំង​ ​ហើយ​ចង់ឱ្យ​មហាជន​ទាំងអស់​បាន​មក​ទស្សនា​ ​និង​ទទួលយក​អារម្មណ៍​ប្លែក​មួយ​បែប​ទៀត​នៃ​រសជាតិ​ភាពយន្ដ​ខ្មែរយើង​៕​

​ ​

Advertisement